ប៉ូលិស​ថៃ​ម្នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដោយ​ចោល​គ្រាប់បែក​៦​គ្រាប់​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់​

1341
ចែករម្លែក
  • 1
    Share

​គ្រាប់បែក​បំពង់​ចំនួន ៦ គ្រាប់​ត្រូវបាន​ចោល​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​របស់​ប៉ូលិស​នៅ​ស្រុក​បា​កូ​ក្នុង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ថ្ងៃទី​២០​ខែកក្កដា​) ដោយបាន​សម្លាប់​ប៉ូលិស​ម្នាក់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​។​

​ការវាយប្រហា​នេះ បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល​៥​ព្រឹក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០​ខែកក្កដា នៅពេលដែល​មនុស្ស​ច្រើន​នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទៅជិត​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ប៉ូលិស​នៅ​ផ្លូវ ប៉ែត​កា​សឹម នៅ​ស្រុក​បា​កូ នៅក្នុង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ហើយ​បាន​ចោល​គ្រាប់បែក​បំពង់​ចំនួន​៦​គ្រាប់​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះ​។​

​គ្រាប់បែក​៤​គ្រាប់​ក្នុងចំណោម​គ្រាប់បែក​៦​គ្រាប់​នេះ បាន​ផ្ទុះ​។ មន្ត្រីប៉ូលិស​២​នាក់ គឺ​ម្នាក់​ឈ្មោះ ចា​ក្រា​ពុង ម៉ា​នី​សៃ និង​ម្នា​ក់ទៀ​ឈ្មោះ សំ​ចុក ប៉ាត់​លី​ក បាន​រងរបួស​ធ្ងន់​។ លោក​ចា​ក្រា​ពុង ម៉ា​នី​សៃ​បាន​ស្លាប់​ដោយសារ​មុខរបួស​នៅ​មន្ទីរពេទ្យ ។ ការ​បំផ្ទុះ​នេះ បាន​បំផ្លាញ​រថយន្ត​ធំ​មួយ​និង​បន្ទប់​ដាក់​អ៊ី​វ៉ាន់​មួយ​នៅ​ជិត​នោះ​។​

​លោក កា​វីន នី​ទី​ថាំ​ត្រា​គុល មេ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះ បាន​និយាយថា ប៉ូលិស​១០​នាក់ ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅ​កន្លែងកើតហេតុ​នោះ នៅពេល​មានការ​វាយប្រហារ​នោះ ។ មន្ត្រីប៉ូលិស​ដែល​មិន​រងរបួស​បានការ​ពា​រ​នៅ​ទីនោះ ប៉ុន្តែ​មិនបាន​បាញ់​ត​តប​វិញ​ទៅលើ​ក្រុម​អ្នក​វាយប្រហារ​នោះទេ ដោយ​ខ្លាច​ថា​ការបាញ់​តប​វិញ​នោះ អាច​ត្រូវចំ​ប្រជាជន​ដែល​ស្ថិត​ជិត​នោះ គឺ នៅ​ទី​ងងឹត​នោះ ។ បន្តិចក្រោយមក ក្រុម​ជនប្រដាប់អាវុធ​នេះ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា ហេតុការណ៍ គឺជា​ការវាយប្រហារ​ដូចពេលមុនៗ​ទៅលើ​ក្រុមមន្ត្រី​រដ្ឋាភិបាល​នៅ​តំបន់​ភាគខាងត្បូង​នេះ​៕ ដោយ៖សុខា

​ប៉ុស្តិ៍​ត្រួតពិនិត្យ​ប៉ូលិស នៅ​ស្រុក​បា​កូ ត្រូវបាន​បិទ បន្ទាប់ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ថ្ងៃទី​២០​ខែកក្កដា​)