ប៉ូលិស​ថៃ​រកឃើញ​កាំភ្លើង​ច្រើន​ដើម​បោះបង់ចោល​ក្នុង​អណ្តូង​នៅ​ខេត្ត​ស៊ូរិន​

517
ចែករម្លែក

​កាំភ្លើង AK-47 ចំនួន​១៦​ដើម​នៅ​ក្នុង​បាវ​ចំនួន​៤​ត្រូវបាន​រកឃើញ​នៅក្នុង​អណ្តូង​មួយ​​នៅ​ពីក្រោយ​ចម្ការ​ដូង​មួយ​នៅ​ស្រុក​មួយ នៅ​ខេត្ត​ស៊ូ​រិន កាលពី​ថ្ងៃអាទិត្យ​ទី៩មិថុនា។​

​ប៉ូលិស​នៅ​ភូមិ​ចាង៉ុក នៅ​ខេត្ត​នេះ ត្រូវបាន​ផ្តល់​ដំណឹងបន្ទាប់​ពី​អ្នកភូមិ​ម្នាក់​​បាន​រកឃើញ​អាវុធ​ទាំងនេះ ។ អ្នក​ភូមិ​នេះ បាន​និយាយប្រាប់​ប៉ូលិស​ថា​​គាត់​បាន​កំពុង​ដក​ទឹក​អណ្តូង​ដើម្បី​ងូត ស្រាប់តែគាត់​បានឃើញ​​បាវ​៤​ដែល​លិច​ទឹក​ក្នុង​អណ្តូងនោះ​។

​ប៉ូលិស បាន​ជឿថា ពួក​អ្នក​ដែល​បាន​បោះចោល​អាវុធ​ទាំងនេះ គឺជា​ក្រុម​តែមួយ​​ដែល​បាន​បោះចោល​អាវុធ​ជា​ច្រើន​ដើម​នៅក្នុង​ប្រឡាយ​ទឹក​មួយ​នៅ​ស្រុកមួយ​នៅ ខេត្ត​ស៊ីសាកេត កាលពី​សប្តាហ៍​មុន​៕ដោយ៖សុខា/sn

កាំភ្លើង AK-47 ចំនួន​១៦​ដើម​នៅ​ក្នុង​បាវ​ចំនួន​៤​ត្រូវបាន​រកឃើញ​នៅក្នុង​អណ្តូង​មួយ​​នៅ​​ខេត្ត​ស៊ូ​រី​ន កាលពី​ថ្ងៃអាទិត្យ​