ប៉ូលិស​ថៃ​រកឃើញ​គ្រឿងញៀន​១៨៥​គីឡូក្រាម​និង​៥​លាន​គ្រាប់​នៅក្នុង​ល្អាង​ភ្នំ​ជិត​ព្រំដែន​

1516
ចែករម្លែក

​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​១៨៥​គីឡូក្រាម​និង​ថ្នាំញៀន​ប្រភេទ​នេះ​ជាង​៥​លាន​គ្រាប់​ទៀត​ត្រូវបាន​រកឃើញ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជ្រៅ​នៅ​ព្រំដែន​ក្នុងស្រុក​មួយ​​នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​ខាងជើង​ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​។​

​គ្រឿងញៀន​ទាំងនេះ ត្រូវបាន​រកឃើញ​នៅ​ពេល​ទាហាន​និង​ប៉ូលិស​ព្រំដែន បាន​ធ្វើ​ប្រតិបត្តិការ​និង​ស្វែងរក​គ្រឿងញៀន​ដែល​លួច​ដឹក​ឆ្លងកាត់​តាម​ផ្លូវ​និង​ច្រកព្រំដែន​នៅ​ជិត​​ព្រំដែន​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ខេត្ត​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែមិថុនា​។

​ក្នុង​ល្អាង​ភ្នំ​តូច​មួយ គេ​បាន​រកឃើញ​ថ្នាំញៀន​៥៤​បាវ មាន​ផ្ទុក​ថ្នាំញៀន​៥,៤​លាន​គ្រាប់ និង​១០​បាវ​ទៀត​ផ្ទុក​ថ្នាំ​ម៉ា​ទឹកកក​ទម្ងន់​១៨៥​គីឡូក្រាម​។​

​ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា ពួក​អ្នកជួញដូរ​បាន​លាក់​ទុក​គ្រឿងញៀន​ខុស​ច្បាប់​ទាំងនេះ ដើម្បី​លក់​បន្ត​៕

​សារព័ត៌មាន​ថៃ​និយាយ​ថា​តំបន់​ចាប់​ថ្នាំញៀន​នេះ​នៅ​ក្បែរ​មូលដ្ឋាន​មួយ​របស់​ក្រុម​ជនជាតិភាគតិច​មី​យ៉ាន់​ម៉ា​ដែល​ដំណើរការ​រោងចក្រ​ផលិត​ថ្នាំញៀន​នៅ​ទីនោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប៉ូលិស​និង​ទា​ហា​ព្រំដែន​ថៃ ពិនិត្យមើល​បាវ​ដាក់​គ្រឿងញៀន​ខុសច្បាប់​ដែល​រកឃើញ​លាក់​ក្នុង​ព្រៃ​ជិត​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែមិថុនា​