ប៉ូលិស​ថៃ ចាប់​មនុស្ស​៦​នាក់​ជាមួយនឹង​កញ្ឆា​កន្លះ​តោន តម្លៃ​២០​លាន​បាត

3266
ចែករម្លែក

​ប៉ូលិស​ថៃ បាន​ចាប់​មនុស្ស​៦​នាក់​ជាមួយនឹង​កញ្ឆា​ចំនួន​៥០១​គីឡូក្រាម តម្លៃ​២០​លាន​បាត ដែល​ត្រូវបាន​នាំចូល​ពី​ប្រទេស​ឡាវ​មក​​កាន់​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ កាលពី​ថ្ងែ​ព្រហស្បតិ៍​ទី​២៩​មីនា​។​

​លោក ទី​រ៉ា​ប៉ុល គុប​តា​ណុន (Teerapol Kuptanont )​ស្នងការរង​ប៉ូល​ខេត្ត បាន​និយាយថា ប៉ូលិស បាន​ចាប់បាន​ជនសង្ស័យ​​គ្រឿងញៀន​ម្នាក់​ឈ្មោះ ភូ​ន​សាក់ កុង​ណា នៅក្នុង​ខេត្ត Nakhon Si Thammarat នៅពេលដែល​កញ្ឆា​ទាំងនេះ បាន​កំពុង​ត្រូវ​​បាន​យកទៅដាក់​លើ​រថយន្តរ​បស់​គាត់​។

​ការចាប់ខ្លួន​នឹង​ការ​រឹបអូស​យក​កញ្ឆា​ទាំងនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ជនសង្ស័យ​៥​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​។​

​លោក ទី​រ៉ា​ប៉ុល គុប​តា​ណុន បាន​និយាយថា ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​គេ​ជួល​ឱ្យ​ដឹក​កញ្ឆា​ទាំងនេះ​ពី​ប្រទេស​ឡាវ​មក​តំបន់​ភាគខាងត្បូង​ថៃ ដោយ​ជួល​ក្នុងតម្លៃ ១៨០.០០០​បាត​៕ដោយ៖សុខា/sn

​ប៉ូលិស​ថៃ បង្ហាញ​កញ្ឆា​ដែល​ចាប់បាន​នេះ នៅ​ស្ថានីយ​ប៉ូលិស​នៅ​ខេត្ត​Nakhon Si Thammarat​កាលពី​ថ្ងៃ​ព្រហស្បតិ៍