ប៉ូលិស​ទំនើង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ត្រូវ​បញ្ជូនទៅ​តុលាការ នៅ​រសៀល​នេះ​

1063
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ប៉ូលិស​ទំនើង​ដែល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ នៅ​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ នេះ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ក្រសួងមហាផ្ទៃ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។

​មន្ត្រីនគរបាល​រូបនេះ ឈ្មោះ សុន ពិសាល អត្តលេខ​៧៤៨៤០ ឋានន្តរស័ក្តិ​ព្រិន្ទបាលឯក ជា​នាយរង​ផ្នែក​បន្ទប់ពិសោធន៍ នៅ​នាយកដ្ឋាន​នគរ​បាលប​ច្ចេ​សទេស និង​វិទ្យាសាស្ត្រ​។​

​ជនសង្ស័យ និង​បក្ខពួក​មួយក្រុម បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​ម្នាក់ កាលពី​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។ ជនរងគ្រោះ​មានឈ្មោះ អ៊ឹម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៨៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លោង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សាក្សី​ដែល​ឃើញ​ហេតុ​ផ្ទាល់​ភ្នែក​បានឱ្យដឹងថា មុន​កើ​តេ​ហេតុ​គេ​ឃើញ ក្រុម​ជនបង្ក​បាន​ចាប់ និង​វាយ​យុវជន​ជនរងគ្រោះ រួចហើយ​ចាប់​អូស​ឡើងលើ​ម៉ូតូ​កង់​បី ដឹក​យកទៅ​ទម្លាក់ចោល នៅក្នុង​ក្រសួងមហាផ្ទៃ​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​គេ​ឃើញ​ស្នាម​រងរបួស​ធ្ងន់​ត្រង់​ចិញ្ចើម​ខាងស្តាំ និង​ដៃ​មាន​ជាប់​ខ្នោះ​នៅឡើយ​ពេល​នាំ មកដល់​មន្ទីរពេទ្យ​៕ ល​