ប៉ូលិស​នឹង​បញ្ជូន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ១២០​គីឡូក្រាម​ទៅ​តុលាការ​នៅ​ថ្ងៃទី​២៨ មិថុនា​

939
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ជនសង្ស័យ​ចំនួន​បីនាក់ ជួញដូរ​គ្រឿងញៀន ១២០​គីឡូក្រាម រួមទាំង​អ្នកបើក​ឡាន​ក្រុង អ្នកបកប្រែ និង​ព្រូឡាន នឹងត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​២៨ ខែមិថុនា ស្អែក​នេះ គឺ​បន្ទាប់​មន្ត្រីនគរបាល​យុត្តិធម៌​បញ្ចប់​ការសាកសួរ​។​

ជនជាប់សង្ស័យទាំងបីនាក់

​ប៉ូលិសអន្តោប្រវេសន៍​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១២០​គីឡូក្រាម ស្មើនឹង​១២០​ដុំ ចេញពី​ប្រទេស​ឡាវ​ចូលមក​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​រថយន្ត​ក្រុង ឆ្លងកាត់​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀលខេត្តស្ទឹង ត្រែង កាលពី​វេលា​ម៉ោងជាង​២​និង​៣៥​នាទី​រសៀល ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៨ ។​

​លោក​គឹម ហុង​សាន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​២៧ ខែមិថុនា ថា ជនសង្ស័យ​ទាំងបី​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ១២០​គីឡូក្រាម រួមទាំង​អ្នកបើកបរ​រថយន្តក្រុង អ្នកបកប្រែ និង​ព្រូឡាន នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ដើម្បី​បន្ត​នីតិវិធី​។​

​មន្ត្រីជាន់ខ្ពស់​ប៉ូលិសអន្តោប្រវេសន៍​បាន​បញ្ជាក់ថា សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​មេក្លោង​និង​អ្នកពាក់​ព័ន្ធ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕មន