ប៉ូលិស​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​បួន​នាក់ និង​ថ្នាំញៀន​ជាង​បី​គីឡូក្រាម​

856
ចែករម្លែក
ប៉ូលិស​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​បួន​នាក់ និង​ថ្នាំញៀន​ជាង​បី​គីឡូក្រាម​

ដោយៈ​មុនី​រ័ត្ន​/​ពោធិសាត់​:​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៍​ធំ​ម្នាក់​រួម​និង​វត្ថុតាង​និង​សម្ភារៈ​មួយចំនួន​ត្រូវបាន​កម្លាំង​ជំនាញ​អធិការ​នគ​បាល​ក្រុង​ពោធិសាត់​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​អាត់​ធ្វើការ​ឡោម​ព​ទ្ធ័​និង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​រក្សាទុក​ជួញដូរ​នៅ​សារធាតុ​ញៀន​ដ៍​ធំ​ដែល​មិន​ធ្លាប់មាន​មួយ​នៅក្នុង​ខេត្តពោធិសាត់ ។


​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​មេខ្លោង​ជួញដូរ​នៅ​សារធាតុ​ញៀន​ខុសច្បាប់​នេះ​ដឹកនាំ​ដោយ​អធិការ​នគ​បាល​ក្រុង​ពោធិសាត់​លោក​វរៈសេនីយ៍ឯក យឹម ស៊ា​ង​ហៃ ដោយ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​និង​ប្រជា​ការពារ​កាលពី​ម៉ោង​១១:៤០​ថ្ងៃទី​៣១ ខែកក្កដា ម្សិលមិញ​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​ដែល​ស្ថិតនៅ​ក្នុងភូមិ អូ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិសាត់ ។​


​ប្រភពពី​សមត្ថកិច្ច​ដែល​ស្ថិតក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​រក្សាទុក​គ្រឿងញៀន​ខាងលើ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ជា​មុខ​ស​ញ្ញ​ធំ​នេះ​មានឈ្មោះ ឡា​ច ប៊ុន​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ខេត្តពោធិ៍សាត់ រួម​និង​បក្ខពួក​ដែលជា​ជនសង្ស័យ​បីនាក់​ផ្សេងទៀត​។


​ក្នុង​សកម្មភាព​ទ្រង់ទ្រាយ​ធំ​នេះ​សមត្ថកិច្ច​ជំនាញ​ដកហូត​នូវ​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ថ​ដែល​គេ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​ដុំ​ស្មើ​និង​ចំនួន​បី​គីឡូ​៨២​ក្រាម កាបូបស្ពាយ​មួយ កាបូប​ដាក់​លុយ​មួយ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក ទូរ​សព្ទ័​ដៃ​មួយគ្រឿង កាត​គ្រី​បួន​សន្លឹក លុយ​ខ្មែរ​៨០​ម៉ឺន​រៀល ផ្លាកលេខ​រថយន្ត​ពីរ​សន្លឹក លោហ​ពណ៌​ក្រហម​(​ខ្សែក​)​មួយ​ខ្សែ ចិញ្ចៀន​មួយ​វង់ ជញ្ជីង​អេឡិចត្រូនិក​មួយ ថង់​ប្លា​ស្ទិ​ក​មួយចំនួន រថយន្ត​មួយគ្រឿង​។


​ជនសង្ស័យ​ត្រូវបាន​អធិការ​នគ​បាល​ក្រុង​ពោធិ៍សាត់​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​ខេត្តពោធិសាត់​ចាត់ការ​តាម​និតិ​វិធី​នៅថ្ងៃនេះ​៕​សរន​