ប៉ូលិស​បង្ហាញមុខ​មេក្លោង​ជួញដូរ​គ្រឿងញៀន រួមទាំង​ថ្នាំញៀន​ជាង​២៦​គីឡូ​

1276
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ ខែមេសា មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើ​ស​ន្និ​សី​កាសែត​ករណី​ជួញដូរ ផលិត​កែច្នៃ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រមាណ​ជាង​២៦​គីឡូក្រាម​។

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន មាន​ចំនួន​៤​នាក់ ជា​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​២​នាក់ និង​ខ្មែរ​ចំនួន​២​នាក់ ១. ឈ្មោះ លី ហុង​អ៊ី (Lee Hong Yu), ២. ឈ្មោះ ស៊ី យ៉ាវ​ហ្វុ​ង (Hsu Yao Feng), ៣. ឈ្មោះ ឈរ ប៊ុន​ឆាយ និង​៤. ឈ្មោះ សំ កុក​ឈាង​។​

​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ផ្លូវ​អង្គរ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ វត្ថុតាង​ដែលជា​គ្រឿងញៀន ដកហូត​ជាង​២៦​គីឡូក្រាម រួមមាន​: ICE ទម្ងន់ ១៨.១៦៦.៣៥​ក្រាម ហេ​រ៉ូ​អ៊ី​ន ២១៧,៨៣​ក្រាម កេ​តា​មីន ៨.៣៨៣.៩៩​ក្រាម និង​វត្ថុតាង​មួយចំនួនទៀត​៕ ល​