ប៉ូលិស​បញ្ជូន​ចោរ​មួយក្រុម​លួច​កាប់​ក្របី​អ្នកស្រុក​លក់ ទៅ​តុលាការខេត្ត​ស្ទឹងត្រែង​

867
ចែករម្លែក

​ដោយ​: សុខុម / ខេត្តស្ទឹងត្រែង​: នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត ស្ទឹងត្រែង​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​ទៅ​តុលាការ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​ករណី​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​នគរបាល​អ​ធិ​ការ​ស្រុក​សេ​សាន សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឈានដល់​រកឃើញ​ជនសង្ស័យ​៤​នាក់ ក្នុងចំណោម​៥​នាក់​ពាក់ព័ន្ធ​នឹងធ្វើ​សកម្មភាព​លួច​កាប់​ក្របី​អ្នកស្រុក​ពន្លះ​យក​សាច់​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុងចំណោម​៥​នាក់ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិសាស្ត្រ​ក្នុងព្រៃ ភូមិ​ហាង​សាវ៉ាត ជាប់​ព្រំប្រទល់​នឹង​ភូមិ​ស្តៅ​២​ឃុំ​សាម​ឃួ​យ​ស្រុក​សេសា​ន​។ បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បួន​នាក់ គឺជា​អ្នកស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​៕ ល​