ប៉ូលិស​បញ្ជូន​ជន​ប្រុស​ស្រី​បីនាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ទៅកាន់​តុលាការក្រុង​ក្រចេះ​

645
ចែករម្លែក

ដោយ​: សេង​ឃួន / ខេត្តក្រចេះ​: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ជន​ប្រុស​ស្រី​ចំនួន​បីនាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន និង​រក្សាទុក​នៅ​សារធាតុ​ញៀន​ខុសច្បាប់ ជាមួយ​វត្ថុតាង​មួយចំនួន ទៅកាន់​តុលាការ នៅ​រសៀល​ថ្ងៃទី​២៤​ខែឧសភា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នរគ​បាល​ស្រុក​ព្រែក​ប្រសព្វ និង​កម្លាំង​នគរបាល​ជំនាញ​នរគ​បាល​ក្រុង​ក្រចេះ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​បី​គោលដៅ​ផ្សេងៗ​គ្នា កាលពី​យប់​ថ្ងៃទី​២២​នឹង​យប់​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ សេង ខេ​ម៉ា ភេទ​ស្រី អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ៅ​ក្រោម ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ដកហូត​បាន​វត្ថុតាង​៖ ម្សៅ​ក្រាម​ពណ៌​សរ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​១​កញ្ចប់​ធំ​, ទូរស័ព្ទ​មួយគ្រឿង​។ ជនសង្ស័យ​ទី​២ ឈ្មោះ សន ឈឿន ហៅ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងផ្សារដែក រស់នៅ​ភូមិ ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្រគរ សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។ ដកហូត​បាន​វត្ថុតាង​៖​គ្រឿងញៀន ១​កញ្ចប់ , ទូរស័ព្ទដៃ​មួយគ្រឿង​។ ជនសង្ស័យ​ទី​៣ ឈ្មោះ​ស៊ុន ណា ឡែ​ន​(​ទើបតែ​ចេញពី​ពន្ធន​គារ​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ស្រែ​ស្តៅ សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។ ដកហូត​បាន​វត្ថុតាង​៖ ម្សៅ​ក្រាម​ពណ៌​ស​ជា​គ្រឿងញៀន​ចំនួន​ចំនួន​១៩​កញ្ចប់​តូចធំ និង​ទូរស័ព្ទ​មួយគ្រឿង​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​ជួញដូរ​គ្រឿងញៀន​រូបនោះ បាន​បញ្ជាក់ថា ជន​ប្រុស​ស្រី​ទាំង​បីនាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ល​