ប៉ូលិស​បញ្ជូន​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​រឿង​ឆបោក​លុយ​៨០​លាន​ដុល្លារ​ទៅ​ខេត្តសៀមរាប​

290
ចែករម្លែក

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ប៉ូលិស​ចាប់ខ្លួន​លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន Enarita វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍លក់​បណ្ដា​ខេត្ត​មួយចំនួន​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​និង​នៅ​ប្រទេស​កូរ៉េ​តាមរយៈ​ការដាក់​ទុក​វិនិយោគ (​ការប្រាក់​ខ្ពស់​)​ដែលមាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា ៨០​លាន​ដុល្លារ​។

ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ ដោយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក​កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ការចាប់ខ្លួន​លោក​ឌី​ម​សួន​ណាត​ដោយសារ​តែមាន​ដីកា​ចំនួន​៤​និង​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​១៦​ខេត្ត​ពាក់ព័ន្ធ​ជាមួយ​លុយ​៨០​លាន​ដុល្លារ​។​តួលេខ​លុយ​២០០​ទៅ​៣០០​លាន​ដុល្លារ​ដោយសារ​មាន​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ផ្សេងទៀត​។​

ដូច្នេះហើយ​ទើប​សមត្ថកិច្ច​បាន​បញ្ជូន​លោក​ឌី​ម​សួន​ណា​តទៅ​ខេត្ត​ត្បូងឃ្មុំ​និង​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​បាន​បញ្ជូន​បន្តទៅ​ខេត្តសៀមរាប​ទៀត​។​គឺ​លោក​ឌី​ម​សួន​ណាត​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​៣​គឺ​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ត្បូងឃ្មុំ​និង​នៅ​ខេត្តសៀមរាប​។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា​អគ្គនាយក​ក្រុមហ៊ុន​Enarita​បាន​បោកប្រាស់​ពលករ​នៅ​ប្រទេស​កូរ៉េ​ដោយ​ប្រើល្បិច​ឆបោក​ប្រាក់​តាមរយៈ​ដាក់ទុន​ជាមួយ​ក្រុមហ៊ុន​និង​ទទួលបាន​ការប្រាក់​ខ្ពស់ ចាប់ពី ២០​ភាគរយ ក្នុង​មួយខែ​។​

ពលករ​នៅ​ប្រទេស​កូរ៉េ រាប់រយ​នាក់ បាន​ចាញ់បោក ក្រុមហ៊ុន​Enarita តាមរយៈ​ការដាក់​ទុក​វិនិយោគ​ជាមួយនិង​ការប្រាក់​ខ្ពស់​។​គឺ​ដាក់​លុយ​ចាប់ពី​១​ម៉ឺន​ដុល្លារ​និង​បានទទួល​ការប្រាក់​២០​ភាគរយ​បើ​ដាក់​ចាប់ពី​២​ឬ​៣​ម៉ឺន​ដុល្លារ​ឡើងទៅ​អាច​ទទួលបាន​ការប្រាក់​ពី​២៥​ទៅ ៣០​ភាគរយ​។ និយាយ​ទៅ​ដាក់​កាន់តែច្រើន ទទួលបាន​ការប្រាក់ កាន់តែ​ខ្ពស់​។​

​នៅមុន​ពេល ពួកគេ​ដាក់ ទុក ក្រុមហ៊ុន​គេ​បានឱ្យ​ជួប​ជាមួយ​អ្នក​ទីផ្សា ដោយ​គេ​តម្រូវឱ្យ​ពលករ​នៅ​កូរ៉េ បង្កើតជា​ក្រុម ចាប់ពី​១០​នាក់​ឡើងទៅ ងាយស្រួល​ប្រមូល​លុយ​និង ដក​លុយ​មកវិញ​។​នៅ​ប្រទេស​កូរ៉េ មាន​ពលករ រាប់រយ​នាក់ ទៅពាន់​នាក់​ដែល​បាន​ចាញ់បោក ក្រុមហ៊ុន Enarita ៕S/​