ប៉ូលិស​បារាំង​ការពារ​ការដក​កាំភ្លើង​តម្រង់​ទៅកាន់​ហ្វូង​បាតុករ​នៅ​ប៉ារីស​

607
ចែករម្លែក

​អាជ្ញាធរ​បារាំង​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ធ្នូ​បាន​ការពារ​អំពើ​របស់​ប៉ូលិស​ក្នុងការ​ទប់ទល់​នឹង​អំពើហិង្សា​នៅឯ​ការជួបជុំ​តវ៉ា​របស់​ចលនា​អាវកាក់​ពណ៌​លឿង បន្ទាប់ពី​ប៉ូលិស​​ម្នាក់​បាន​ដក​កាំភ្លើង​គ្រវី​មួយ​ភ្លែត​ដាក់​ហ្វូង​បាតុកម្ម​ដែល​រុលចូល​មក​នៅ​ក្រុងប៉ារីស​កាលពី​ចុង​សប្តាហ៍​។​

ប្រធានាធិបតីបារាំងសន្យាដំឡើងប្រាក់ខែដល់ប៉ូលិស ក្រោយប្រឈមបាតុកម្មរាប់សប្តាហ៍

​ប្រធានាធិបតី​បារាំង​ ​លោក​ ​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​អោយមាន​ប្រតិកម្ម​តប​ដោយ​ស្របច្បាប់​បំផុត​ប្រឆាំងនឹង​អ្នកប្រឆាំង​តវ៉ា​ហិង្សា​។​សូមបញ្ជាក់ថា ក្រោយ​​ពី​បាតុកម្ម​អស់​៦​ចុង​សប្តាហ៍​ជាប់​គ្នា​របស់​ចលនា​មហាជន​ដែល​ទាមទារ​ជំនួយ​ច្រើនឡើង​សំរាប់​កម្មករ​បារាំង លោក​ប្រធានាធិបតី​ម៉ា​ក្រុង​បាន​អំពាវនាវ​អោយមាន​សណ្តា​​ប់​ធ្នាប់ ស្ងប់ស្ងាត់​និង​ឯកភាពគ្នា​។​

​ចំនួន​អ្នកចូលរួម​បាតុកម្ម​បាន​ធ្លាក់ចុះ​ខ្លាំង​កាលពី​ថ្ងៃ​សៅ​រិ៍​បើ​ធៀប​នឹង​បាតុកម្ម​កាលពី​ចុង​សប្តាហ៍​មុនៗ និង​ភាគច្រើន​នៃ​ការតវ៉ា​របស់គេ​បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​។​តែ​​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​ក្រុងប៉ារីស ដោយ​បាតុករ​បាន​ចោល​របស់របរ​និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ដែល​បាន​ឆ្លើយតប​ជាមួយនឹង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ទឹក​។​

​រូប​វីដេអូ​មួយ​ដែល​ប៉ូលិស​ម្នាក់​ដក​កាំភ្លើង​គ្រវី​ក្នុងពេល​ត្រូវ​ឡោមព័ទ្ធ​ដោយ​បាតុករ​នៅ​ជិត​មហាវិថី​Champs-Elysees​ក្នុង​ក្រុងប៉ារីស​នោះ ត្រូវបាន​ចែកចាយ​ជាទូទៅ​។​

​អ្នកប្រឆាំង​តវ៉ា​ជាច្រើន​បាន​ថ្កោលទោស​អ្វីដែល​ពួកគេ​ពណ៌នា​ថា​ចា​អំពើ​មិន​សម​មាត្រ​ដោយ​ប៉ូលិស​លើ​អ្នកប្រឆាំង​តវ៉ា រួមមាន​ការ​វាយ​របស់​ប៉ូលិស​។​មនុស្ស​ជាច្រើន​រយ​​នាក់​រងរបួស​នៅក្នុង​ការប៉ះទង្គិច ភាគច្រើន​ជា​បាតុករ តែ​ក៏មាន​ប៉ូលិស​និង​អ្នកកាសែត​ផង​៕​ដោយ​៖​វាសនា​

បាតុករ​ប្រឈម​ជាមួយ​ប៉ូលិស​នៅ​វិថី​Champs Elysees ក្នុង​ក្រុងប៉ារីស​កាលពី​ថ្ងៃ​២២​ធ្នូ​