ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ ចាប់ខ្លួន​ចោរ​គាស់​ផ្ទះ​ម្នាក់​

1014
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​គាស់​បន្ទប់​ជួល លួច​យក​ទ្រព្យសម្បត្តិ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ ក្រោយពី​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​បំរុង​នឹងធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ ខណៈដែល​ម្ចាស់ផ្ទះ​ចាក់សោ​ទ្វារ​ចេញទៅ​ធ្វើ​ការបាត់​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី ល្ងាច​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​បន្ទប់​ជួល ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហៀ​ប ហន​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​១ ប្រគល់​ឲ្យ​នគរបាល​ស្ទឹងមានជ័យ​៣ ធ្វើការ​សាកសួរ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕ ល​