ប៉ូលិស​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ឆក់​កាបូប​

1052
ចែករម្លែក

(​ភ្នំពេញ​)៖ ជនសង្ស័យ​ម្នាក់​ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ ដែល​កំពុង​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនស្រី នៅ​ផ្លូវ​បេ​តុ​លេខ​៩៩ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ដេញចាប់​ឃាត់ខ្លួន បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​១២​និង​ង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៧ នៅតាម​ផ្លូវ​បេតុង​ត្រង់ចំណុច​មុខ KTV(​យី​ហៅ​អាត់​ជួង​) ស្ថិតនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ នួន ចាន់ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៨ ផ្លូវ​លេខ​៩៣ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ​ករណី​ខាងលើនេះ ប្តី​ឈ្មោះ សូ ធឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករសំណង់ និង​ប្រពន្ធ​ឈ្មោះ ហឿន គឹម​ឡេង អាយុ​៣៨​ឆ្នាំ អ្នក​ទាំងពីរ​ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​