ប៉ូលិស​ម៉ាឡេស៊ី​ចាប់បាន​គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន​១,២​តោន តម្លៃ​១៨​លាន​ដុល្លារ

3090
ចែករម្លែក

ក្រុមមន្ត្រី បាន និយាយ កាលពី ថ្ងៃ ចន្ទ ទី ២៨ ខែឧសភា ថា ប៉ូលិស ម៉ាឡេស៊ី បាន រកឃើញ ថ្នាំញៀន មេ តា ហ្វេ តា មីន ដ៏ ច្រើន បំផុត មិន ធ្លាប់មាន ពីមុនមក ដោយបាន រក ឃើញ ថា ថ្នាំញៀន ជិត ១,២ តោន ដែល ត្រូវបាន ក្លែងបន្លំ ធ្វើ ដូចជា តែ ដែល លួច ដឹក ចូល ពី ប្រទេស មី យ៉ាន់ ម៉ា ហើយ បាន ចាប់ខ្លួន អ្នកជួញដូរ ដែល សង្ស័យ ចំនួន ៦ នាក់ ។

ការចាប់ នេះ បានកើត ឡើង ស្រប ពេលដែល តំបន់ អាស៊ីអាគ្នេយ៍ បាន រាយការណ៍ ពី ការជួញដូរ គ្រឿងញៀន ដ៏ ខ្លាំង នៅ ទូទាំង តំបន់ នេះ ។ ប្រទេស ឥណ្ឌូនេស៊ី និង ថៃ បាន ចាប់ បាន គ្រឿងញៀន ដ៏ ច្រើន បំផុត ផងដែរ នៅ ឆ្នាំនេះ ។

លោក Subromaniam Tholasy ប្រធាន គយ ម៉ាឡេស៊ី បាន និយាយថា គ្រឿងញៀន ១.១៨៧ គីឡូក្រាម ដែល ត្រូវបាន ចាប់បាន នេះ គឺមាន តម្លៃ ១៨ លាន ដុល្លារ ហើយ ថា វា ត្រូវបាន ដឹក ដាក់ ក្នុង កុងតឺន័រ មួយ ចេញពី ទីក្រុង យ៉ាង ហ្គោ ន ប្រទេស មី យ៉ាន់ ម៉ា ទៅ ទីក្រុង ក្លាង នៅ ខាងក្រៅ ទីក្រុង គូ ឡា ឡាំ ពួ ប្រទេស ម៉ាឡេស៊ី ។

លោក Subromaniam Tholasy បាន និយាយថា គ្រឿងញៀន ដែល ចាប់បាន កាលពី ថ្ងៃទី ២២ ខែឧសភា នោះ ត្រូវបាន ប្រកាសថា ជា គ្រឿង ម្អូ ប អាហារ ហើយ ដឹក ឆ្ពោះ ទៅកាន់ ក្រុមហ៊ុន ពាណិជ្ជកម្ម ម៉ាឡេស៊ី មួយ ដែលមាន មូលដ្ឋាន នៅ ជា ក្រុង ទីក្រុង គូ ឡា ឡាំ ពួ ។

ជនជាតិ មី យ៉ាន់ ម៉ា ៣ នាក់ និង ជនជាតិ ម៉ាឡេស៊ី ៣ នាក់ ត្រូវបាន ចាប់ខ្លួន ក្នុង ប្រតិបត្តិការ នេះ ៕ដោយ៖សុខា

ក្រុមមន្ត្រី គយ ដាក់ បង្ហាញ គ្រឿងញៀន ដែល ខ្ចប់ បង្កប់ ក្នុង កញ្ចប់ តែ នៅ ទីស្នាក់ការ គយ នៅ ទីក្រុង Nilai ប្រទេស ម៉ាឡេស៊ី