ប៉ូលិស​ម្នាក់​និង​កូនស្រី​រងរបួស​ធ្ងន់​ដោយ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​

338
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ប៉ូលិស​ម្នាក់​និង​កូនស្រី​បាន​រងរបួស​ធ្ងន់​ដោយ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​លេខ​៥​ស្ថិតក្នុង​ក្រុមទី​១​ភូមិ​អំពិល​ឈូង​ឃុំ​ឬ​ស្សី​ក្រាំង​ស្រុក​មោង​ឬ​ស្សី​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​
លោក​ម៉ៅ​ហ៊​ត​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនរងគ្រោះ​ទាំងពីរ​នាក់​ឪពុក​និង​កូន​មានឈ្មោះ​ខុម​សុ​ឃៀ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​ប៉ូលិស​មាន​ទីលំនៅ​ភូមិ​ឃុំ​ស្រុក​ចំណុចកើតហេតុ​រងរបួស​ធ្ងន់​។

​អ្នករួមដំណើរ​មកជា​មួយ​ម្នាក់ទៀត​ឈ្មោះ​សុ​ឃៀ​រចនា​វាន្នី​កា​ភេទ​ស្រី​អាយុ​៦​ឆ្នាំ​ត្រូវជា​កូន​ក៏​រងរបួស​ធ្ងន់​ដែរ​។​ចំណែក​អ្នកបើករថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយ​ទុក​រថយន្ត​ចោល​ហើយ​រត់គេច​ខ្លូន​បាត់​៕S/

​ ​រូប​ថ​តៈ​រថយន្តបុក​មូ​តូ​ពីក្រោយ​រងរបួស​ធ្ងន់​ពីរ​នាក់​ឪពុក​និង​កូនស្រី​