ប៉ូលិស​រកឃើញ​សារធាតុ​គីមី​សំរាប់​ធ្វើអោយ​ធូ​រេ​ន​ទុំ រាប់​តោន​នៅ​វៀតណាម​ខាងត្បូង​

3081

​ប៉ូលិស​វៀតណាម​បាន​រកឃើញ​ផ្លែ​ធូ​រេ​ន​យ៉ាងច្រើន​ដែល​ត្រូវបាន​គេ​សង្ស័យថា​ត្រូវបាន​ជ្រលក់​ក្នុង​ទឹក​ថ្នាំ​គីមី​នៅ​ក្រុមហ៊ុន​មួយ​កាលពី​សប្តាហ៍​មុន​។​

​យោងតាម​សារព័ត៌មាន​វៀតណាម​Tuoi Tre អាជ្ញាធរ​ក្នុង​ខេត្ត​ដុង ណាយ ជាប់​ទីក្រុង​ហូ​ជី​មី​ញ បាន​រកឃើញ​កម្មករ​ជាច្រើន​នាក់​កំពុង​លាប​និង​ជ្រលក់​ថ្នាំ​ពណ៌​លឿង​លើ​​សំបក​ធូ​រេ​ន​នៅ​ឃ្លាំង​ផ្លែឈើ​មួយ​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​កាលពី​ថ្ង​ស​៦​កក្កដា​។​

​ប៉ូលិស​បាន​អោយដឹងទៀតថា ពួកកម្មករ​បន្ទាប់ពី​លាប​ពណ៌​អោយ​ធូ​រេ​ន​នៅ​ស្រស់​និង​ជ្រលក់​ថ្នាំ​អោយ​ទុំ​ហើយ ពួកគេ​បានដាក់​សំដិល​វា​លើ​ធ្នើ​មុន​ច្រកចូល​ក្នុង​​កញ្ឆេរ​សំរាប់​លក់​។​

​បើតាម​សារព័ត៌មាន​ខាងលើ ប៉ូលិស​រឹបអូស​បាន​ថ្នាំ​គីមី​ដែល​គេ​សង្ស័យថា​ធ្វើអោយ​ធូ​រេ​ន​ទុំ​នេះ​ចំនួន​១៤​តោន នៅក្នុង​៨០០​កេះ​។​

​គេ​ក៏បាន​រកឃើញ​ថ្នាំ​គីមី​ប្រមាណ​២០​ដប​និង​ម្ស៉ៅ​ពណ៌​លឿង​ជាង​ដប់​ថង់​ផងដែរ​៕​ដោយ​៖​វាសនា​

​ថ្នាំ​គីមី​ជាច្រើន​ដប​ត្រូវបាន​ប៉ូលិស​វៀតណាម​រកឃើញ​នៅ​ឃ្លាំង​ស្តុក​ធូ​រេ​ន​នៅ​វៀតណាម​ខាងត្បូង​