ប៉ូលិស​វៀតណាម​ចាប់ខ្លួន​អ្នកប្រឆាំង​ចំពោះ​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​

961
ចែករម្លែក

​ប៉ូលិស​នៅ​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​អ្នកប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់​ដែល​ពួកគេ​បាន​ចោទប្រកាន់ថា​បានធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​នៅក្នុង​អ្វីដែល​ទំនងជា​ការខិតខំ​ប្រឹង​ប្រែង​ចុងក្រោយបង្អស់​ដោយ​ប្រទេស​នេះ​ដើម្បី​បង្ក្រាប​អ្នក​រិះគន់​។ នេះ​បើ​យោងតាម​វេ​ប​សាយ channelnewsasia ។​

​ប៉ូលិស​នៅ ខេត្ត​ង៉េ​អាន ប្រទេស​វៀតណាម បាន​និយាយថា លោក ឡេ ដិញ ឡុង អាយុ​៥១​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ កក្កដា​។ ពួកគេ (​ប៉ូលិស​) បាន​និយាយ​នៅលើ​វេ​ប​សាយ​របស់​ពួកគេ​ថា “​លោក ឡេ ដិញ ឡុង បានធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ផ្ដួលរំលំ​រដ្ឋអំណាច​និង​បង្កបញ្ហា​សន្តិសុខ​ក្នុងប្រទេស “​។ ប៉ូលិស​មិនបាន​ផ្តល់​សេចក្តីលម្អិត​បន្ថែមទៀត​ទេ​។​

​គេ​មិនអាច​ទាក់ទង លោក ឡេ ដិញ ឡុង បានទេ ហើយ​គេ​មិនដឹងថា​តើ គាត់​មាន​ក្រុម​អ្នកតំណាង​ខាងច្បាប់​ដែរ​ឬ​អត់​នោះទេ​។​

​កាលពី​ខែមេសា ឡេ ដិញ ឡុង បាន​និយាយ​រិះគន់​ប្រឆាំង​ក្រុមហ៊ុន​សាខា​មួយ​នៃ​ក្រុមហ៊ុន​ធំ Formosa Plastics Corp របស់​តៃវ៉ាន់ ដែល​បាន​បង្កឱ្យមាន​មហន្តរាយ​បរិស្ថាន​ដ៏​អាក្រក់​បំផុត​នៅ​ប្រទេស​វៀតណាម​៕ ដោយ៖ សុខា

​ប៉ូលិស​នៅ​ទីក្រុង​ហាណូយ