ប៉ូលិស​វៀតណាម​ចាប់​ក្រុមអ្នកលេង​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺ​ណែ​ត​ខុសច្បាប់​ជាមួយ​លុយ​ភ្នាល់​ជាង​១​ពាន់​លាន​ដុល្លារ​

479
ចែករម្លែក

​របាយការណ៍​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៧​ខែ​មេសា​ថា ប៉ូលិស​នៅ​ប្រទេស​វៀតណាម​បាន​ចាប់​ពួក​អ្នកលេង​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺ​ណែ​ត​ខុសច្បាប់​ចំនួន​២២​នាក់​ជាមួយនឹង​លុយ​​ភ្នាល់​ល្បែង​ជាង​១​ពាន់​លាន​ដុល្លារ​នៅក្នុង​អ្វី​ដែល​គេ​ជឿ​ថា​ជា​ការ​ភ្នាល់​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺ​ណែ​ត​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កុ​ម្មុយ​និស្ត​មួយនេះ​។​

​ការលេង​ល្បែងស៊ីសង​ភាគច្រើន​គឺ​ខុស​ច្បាប់​សម្រាប់​ពួក​អ្នកស្រុក​នៅ​ប្រទេស​វៀតណាម​ប៉ុន្តែ ការ​ភ្នាល់​ល្បែង​លួចលាក់​មាន​ចំនួន​ច្រើន ជាពិសេស​ការ​ភ្នាល់​ល្បែង​កីឡា​។​

​កាសែត​Thanh Nien បាន​និយាយថា ការ​ឆ្មក់​ចាប់​ទ្រង់ទ្រាយ​ធំៗ​នៅតាម​ទីក្រុង​និង​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​នេះ​នៅ​សប្ដាហ៍​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​រកឃើញ​​រាប់រយ​ពាន់​គណនី​ដែល​ទាក់ទង​ទៅ​នឹង​ក្រុម​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​មាន​ទឹកប្រាក់​សរុប​១,២៨​ពាន់​លាន​ដុល្លារ​។​

​ប៉ូលិស​បាន​និយាយ​ថា​រហូត​មកដល់ពេលនេះ មនុស្ស​២២​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​រួមទាំង​អ្នក​បើក​កន្លែង​ភ្នាល់​ស៊ីសង​ចំនួន​១២​នាក់​ផង​ដែរ​៕​ប្រែ​សម្រួល​៖​សុខា​

អ្នកលក់​សន្លឹក​ឆ្នោត​នៅ​ទីក្រុង​ហាណូយ ដែល​ជា​ការលេង​ស៊ីសង​ស្របច្បាប់​នៅ​វៀតណាម