ប៉ូលិស​វៀតណាម​ចាប់​គ្រឿងញៀន​២​តោន លាក់​ក្នុង​ធុងបាស់​

515
ចែករម្លែក

​ប៉ូលិស​នៅ​ប្រទេស​វៀតណាម បាន​ចាប់​បាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ជាង​មួយ​តោន​បន្ទាប់ពី​បាន​រកឃើញ​និង​ចាប់ខ្លួន​ជនជាតិ​តៃវ៉ាន់​២​នាក់​និង​វៀតណាម​ម្នាក់ ។​

​ប៉ូលិស​បាន​រកឃើញរ​ថយ​ន្ត​ធំ​២​គ្រឿង​និង​រថយន្ត​តូច​ចត​ចោល​មួយ​គ្រឿង​ដែល​ដឹក​ទំនិញ​ខុស​ច្បាប់​នៅ​ទីក្រុង​ហូ​ជី​មី​ញ កាលពី​ថ្ងៃទី​១២​ខែ​មេសា ។ រថយន្ត​ធំ​ទាំងនេះ បាន​ដឹក​​ធុងបាស់​ធ្ងន់ៗ​ខ្លាំង​ជា​ច្រើន​ដែល​ធ្វើឱ្យ​មាន​ការសង្ស័យ នៅ​ពេល​ប៉ូលិស​រកឃើញថា​អ្នកបើករថយន្ត​ទាំងនេះ​ខ្វះ​ឯកសារ​ត្រូវ​ច្បាប់​ចំពោះ​ការដឹក​ជ​ញូន​ធុងបាស់​ភ្លេង​ទាំងនេះ​។

​ប៉ូលិស​បាន​ធ្វើ​ការត្រួត​ពិនិត្យ​ហើយ​បាន​រកឃើញ​គ្រឿងញៀន​ដ៏​ច្រើន​ទាំង​នេះ លាក់​ទុក​ក្នុង​ធុងបាស់​ភ្លេង​ទាំងនេះ​។​

​ញាត់​នៅក្នុង​ធុងបាស់​គឺ បញ្ចប់​តែ​ពណ៌​មាន​ចំនួន​៦០០​កញ្ចប់ ដែល​ដាក់​ថ្នាំ​មេតំ​ហ្វេ​តា​មីនទ​ម្ងន់​៦០៦​គីឡូក្រាម​។​

​ក្រោយ​ពី​តាមដាន​ផ្លូវ​របស់​រថយន្ត ប៉ូលិ​បាន​ទៅ​ដល់​ផ្ទះ​បុរស​ម្នាក់​ទៀត ដែល​មាន​ធុងបាស់​ជាច្រើន​ដាក់​ថ្នាំញៀន​ពេញៗ​។​សរុប ប៉ូលិ​បាន​រកឃើញ​ធុងបាស់​១០៣ ជាមួយនឹង​ថ្នាំ​​ញៀន​មេតំ​ហ្វេ​តា​មីន​១.១១០,២៦​គីឡូក្រាម​និង​កេតា​មីន​៩៩៨,៦៨​គីឡូក្រាម សំរាប់​នាំចេញ​និង​ប្រើ​ក្នុងស្រុក​។​

​ព័ត៌មាន​ស្តីពី​ការចាប់​បាន​ថ្នាំញៀន​នេះ​កើតឡើង​បន្ទាប់​ពី​ការ​ចាប់បាន​ថ្នាំញៀន​ធំៗ​ចំនួន​២ នៅក្នុង​ខេត្ត​ង៉េ​អាន ភាគ​កណ្តាល​ដែល​នៅ​ទីនោះ ថ្នាំញៀន​៦០០​គីឡូក្រាម​ត្រូវ​បាន​​រកឃើញ​លាក់​ក្នុង​ឡាំង​ធុងបាស់​នៅ​ក្នុង​ផ្ទះមួយ និង​ថ្នាំ​៩០០​គីឡូក្រាម​ទៀត ត្រូវបាន​ប្រទះឃើញ​បោះបង់​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​សប្តាហ៍​នេះ​។​

​វៀតណាម​ឥឡូវ​ក្លាយ​ជា​មណ្ឌល​ប្រើប្រាស់​ថ្នាំញៀន​មួយ និង​ការ​កន្លែង​ដឹកជញ្ជូន​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​ទី​៣​ផងដែរ ហើយ​ចំនួន​បង្ក្រាបបាន​សុទ្ធតែ​ទ្រង់ទ្រាយ​ធំ​និង​កាន់តែ​ញឹក​​ញាប់​ឡើង​។​ថ្នាំញៀន ភាគច្រើន​ហូរ​ចូលមក​ពី​តំបន់​ត្រីកោណមាស ដែល​ជា​ចំណុចប្រសព្វ​នៃ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា​និង​ថៃ​។​

​សូមបញ្ជាក់​ថា ប្រទេស​មាន​គណបក្ស​តែ​មួយ​នេះ មានច្បាប់​ថ្នាំញៀន​តឹងរឹង​បំផុត​មួយ​នៅក្នុង​លោក​។​នរណា​ម្នាក់​ដែល​ត្រូវ​ចាប់​បាន​ជាមួយនឹង​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​៦០០​ក្រាម ឬ​​មេតំ​ហ្វេ​តា​មីន​២,៥​គីឡូក្រាម អាច​ត្រូវ​ប្រហារជីវិត​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

វៀតណាម​ឥឡូវ​ក្លាយ​ជា​មណ្ឌល​ប្រើប្រាស់​ថ្នាំញៀន​មួយ និង​ការ​កន្លែង​ដឹកជញ្ជូន​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​ទី​៣​ផងដែរ​ហើយ​ចំនួន​បង្ក្រាប​បាន​សុទ្ធតែ​ទ្រង់ទ្រាយ​​ធំ​និង​កាន់តែ​ញឹកញាប់​ឡើង​