ប៉ូលិស​វៀតណាម​ចាប់​មនុស្ស​៣​នាក់​ជាមួយនឹង​ស្នែង​រមាស​៥​គីឡូក្រាម

1719
ចែករម្លែក

​ប៉ូលិស​នៅ​ខេត្ត តា​យ​និ​ញ ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម បាន​ចាប់ឃុំខ្លួន​បុរស​វៀតណាម​៣​នាក់​ពីបទ​ជួញដូរ​ស្នែង​រមាស ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​VNA។​

​តាម​ការចោទប្រកាន់ថា ក្រុម​នេះ​បាន​បើក​ឡាន​ពី​ច្រកព្រំដែន​ម៉ុក​បៃ នៃ​ខេត្ត​តា​យ​និ​ញ ទៅ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន នៅពេលដែល​ប៉ូលិស​បាន​ចាប់​ឃាត់​រថយន្ត​របស់​ពួកគេ ហើយ​បាន​រកឃើញ​ស្នែង​រមាស​ចំនួន​១០​ដុំ ទម្ងន់​ជិត​៥​គីឡូក្រាម​។​

​ជនល្មើស ឈ្មោះ កាវ សួន វិញ និង ម្នាក់ទៀត​ឈ្មោះ វ៉ូ វ៉ាន់​វៀត បាន​និយាយថា ពួកគេ​បាន​ទិញ​ស្នែង​រមាស​នេះ នៅ​ប្រទេស​កម្ពុជា នៅមុន​ពេល​លួច​នាំចូល​ប្រទេស​វៀតណាម​។ បន្ទាប់មក អ្នក​ទាំង​២​នាក់​នេះ បាន​ជួល​អ្នក​បើកឡាន​ម្នាក់ ឈ្មោះ ង្វៀន ដុក​ណាំ ដើម្បី​ឱ្យជួយ​ដឹក​ស្នែង​រមាស​ទាំងនេះ ទៅ​ទីក្រុង​ហូជីមិញ​ដើម្បី​លក់​។ ប៉ូលិស កំពុងធ្វើការ​ស៊ើបអង្កេត​បន្ថែមទៀត​៕ ដោយ៖ សុខា