ប៉ូលិស​វៀតណាម​បង្ក្រាប​ក្រុម​ភ្នាល់​ល្បែង​តាម​អន​ឡាញ​តម្លៃ ៨៧ លាន​ដុល្លារ​

1127
ចែករម្លែក

​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​បង្ក្រាប​ក្រុម​ភ្នាល់​ល្បែង​តាម​អន​ឡាញ​ដ៏​ធំ​មួយ ដែលមាន​តម្លៃ​ជិត ២ លាន​លាន​ដុង (៨៧ លាន​ដុល្លារ​អាមេរិក​)​។​

​ក្រសួង​បានបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៨​កក្កដា​ថា​ពួកគេ​បាន​សហការ​ជាមួយ​ប៉ូលិស​ទីក្រុង​ហូជីមិញ​ដើម្បី​បង្ក្រាប​ក្រុម​ភ្នាល់​ល្បែង​ខុសច្បាប់ ដែល​ធ្វើ​ប្រតិបត្តិការ​តាម​វេ​ប​សាយ www.m88gin.com ។​

​ព័ត៌មាន​បឋម​បាន​បង្ហាញថា ប្រតិបត្តិ​ការដែល​ធ្វើឡើង​តាមរយៈ​ក្រុម​ល្បែងស៊ីសង​នេះ​មានតម្លៃ​ប្រហែល ២ លាន​លាន​ដុង ចាប់តាំងពី​វា​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៥​។​

​អ្នក​លេងល្បែង​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​ក្នុង​វេ​ប​សាយ​ល្បែង​មួយ​នេះ​។​

​ជាមួយ Sever ធំ​របស់​វា​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន វេ​ប​សាយ​នេះ​បានបង្ហាញ​ភាសា​ជាច្រើន​រួមទាំង​ភាសា​វៀតណាម និង​ផ្តល់ជូន​ល្បែង​ជាច្រើន​ជម្រើស​ដូចជា Playtech ភ្នាល់​កីឡា កាស៊ីណូ​លើ​អ៊ី​ន​ធឺ​ណេ​ត គី​ណូ និង​ឆ្នោត​ឡូតូ​។

​ដើម្បី​ចូលរួម​លេង អ្នក​លេងល្បែង​ត្រូវបាន​តម្រូវឱ្យ​បង្កើត​គណនី​មួយ ហើយ​ផ្ទេរប្រាក់​របស់​ពួកគេ​ទៅក្នុង​គណនី​ធនាគារ​ដែល​ផ្តល់​ដោយ​វេ​ប​សាយ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​វៀតណាម​បង្ក្រាប​ក្រុម​ភ្នាល់​ល្បែង​តាម​អន​ឡាញ​កាលពី​ថ្ងៃអាទិត្យ