ប៉ូលិស​វ៉ៃ​ខ្នោះដៃ​ជនសង្ស័យ​២​នាក់ ក្នុងករណី​គ្រឿងញៀន​

1216
ចែករម្លែក

ដោយ​៖ សុវណ្ណ​ភូមិ / ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​ប៉ូលិស​ចាប់​វ៉ៃខ្នោះ ក្នុងករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​៣០​នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​, កម្លាំង​សាលាសង្កាត់​ស្ទឹងមានជ័យ​ទី​១ បានធ្វើការ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះជួល​ស្នាក់ ពេលមកដល់​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន ០២ នាក់​ដែល​ឃាត់ខ្លួន​បាន ទី​១. ឈ្មោះ អ៊ុក ភិ​រុណ ហៅ គក់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ទី​២.​ឈ្មោះ កាន់ សុខ​ថែ​ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​បន្លែ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​គោក​ឃ្លៀង សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បានរួម​មាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ០១​កញ្ចប់ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕L​