ប៉ូលិស​សុំ​ដីកាចាប់ខ្លួន ជុង ជុន​យ៉ុង ជុំវិញ​វីដេអូ​សិច ចំពេល​មានការ​អំពាវនាវ​រក​យុត្តិធម៌​ឱ្យ​តារា​ស្រី ចាង ចា​យឹ​ន ដែល​ធ្វើអត្តឃាត​ក្នុង​ឆ្នាំ​២០០៩

327
ចែករម្លែក
  • 192
    Shares

​រឿងអាស្រូវ​ក្នុង K -Pop កាន់តែ​កក្រើក​ខ្លាំង ខណៈ​ប៉ូលិស​បាន​សុំ​ដីកាចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មីនា​ដើម្បី​ចាប់ខ្លួន​តារាចម្រៀង ជុង ជុន​យ៉ុង (Jung Joon-young) ពីបទ​លួច​ថត​វីដេអូ​សកម្មភាព​ផ្លូវភេទ​របស់​ស្ត្រី​ជាសម្ងាត់​រួច​ចែករំលែក​វីដេអូ​សិច​នោះ​។​

​កាលពី​សប្ដាហ៍​មុន ព្យុះភ្លៀង​នេះ​កាន់តែ​អាក្រក់​ទៅៗ ជាមួយ​របាយការណ៍​ព័ត៌មាន​ប្រចាំថ្ងៃ​រាយការណ៍​អំពី​ការចោទប្រកាន់​លើ​អ្វីដែល​រូបគេ​និង​តារា​ដទៃទៀត​រួមទាំង​តារាចម្រៀង Big Bang សៀង​រី បាន​ប្រព្រឹត្ត​។​

​សារព័ត៌មាន The Korea Herald បាន​រាយការន៍​ថា ទង្វើ​សង្ស័យ​មាន​ចាប់ពី​ការ​ល្បួង​រួមភេទ​រហូតដល់​ការបើក​បរទាំង​ស្រវឹង ត្រូវបាន​លាតត្រដាង​។​

​ជុង អាយុ ៣០ ឆ្នាំ ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​ថត​វីដេអូ​សិច​និង​ផ្សព្វផ្សាយ​វីដេអូ​សិច ត្រូវបាន​បញ្ជូនទៅ​ផ្ទះ​វិញ​កាលពី​ព្រឹក​ថ្ងៃទី ១៨ មីនា បន្ទាប់ពី​ការសួរចម្លើយ​រយៈពេល ៥ ម៉ោង​ដោយ​ប៉ូលិស​។​

​កាលពី​សប្តាហ៍​មុន តារាចម្រៀង ដែល​បានប្រកាស​ពី​ការចាកចេញ​របស់គាត់​ពី​វិស័យ​សិល្បៈ ត្រូវបាន​សាកសួរ​រយៈពេល ២១ ម៉ោង​។​

​ស្ត្រី ១០ នាក់​ត្រូវបាន​គេ​លួច​ថត​វីដេអូ រួច​ចែកចាយ​វីដេអូ​នោះ​នៅក្នុង Group Chat ជាមួយ​តារា​ផ្សេងទៀត​រួមមាន សៀង​រី អាយុ ២៨ ឆ្នាំ និង​តារា​ក្នុង​ចម្រៀង​រ៉ុ​ក FT Island ឈ្មោះ ឆ​យ ជុង​ហ៊ុន (Choi Jong-hoon) អាយុ ២៩ ឆ្នាំ​។​

​បន្ទាប់ពី​ការសាកសួរ​ចុងក្រោយ​បំផុត​នេះ ប៉ូលិស​បាន​និយាយថា​ពួកគេ​កំពុង​ស្វែងរក​ដីកាចាប់ខ្លួន​ជុង ជុន​យ៉ុង​ក្នុង​រយៈពេល​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ​ទៀត​។​

​រលក​ហេតុការណ៍​បច្ចុប្បន្ននេះ​បាន​ជំរុញ​ឱ្យ​តារា​ស្រី​ឈ្មោះ យូ​ន ជី​អូ (Yoon Ji-oh) អាយុ ៣១ ឆ្នាំ អតីត​តារា​សម្តែង​រួមជាមួយ​នឹង​តារា​សម្តែង​ស្រី ចាង ចា​យឹ​ន (Jang Ja-yeon) ទាមទារ​រក​យុត្តិធម៌​ឱ្យ ចាង ចា​យឹ​ន​ផង ដែល​បាន​សម្លាប់ខ្លួន​ក្នុង​ឆ្នាំ ២០០៩​។

​ចាង ចា​យឹ​ន បាន​បន្សល់​លិខិត​មួយ ដោយ​និយាយថា នាង​ត្រូវបាន​បង្ខំ​ឱ្យ​រួមភេទ​ជាមួយ​បុរស ៣០ នាក់​នៅក្នុង​វិស័យ​ធុរកិច្ច និង ពិភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕ ដោយ៖ កញ្ញាដាលីស

តារា​សម្តែង​ស្រី ចាង ចា​យឹ​ន ធ្វើអត្តឃាត​ក្នុង​ឆ្នាំ​២០០៩ ដោយ​បន្សល់​លិខិត​មួយ​ថា នាង​ត្រូវគេ​បង្ខំ​ឱ្យ​រួមភេទ​ជាមួយ​បុរស ៣០ នាក់
តារាចម្រៀង ជុង ជុន​យ៉ុង