ប៉ូលិស​សេដ្ឋកិច្ច​ចាប់បាន​រថយន្ត​ដឹកឈើ​ក្រហម​មួយគ្រឿង​នៅ​ក្រុង​ស្ទឹងត្រែង​

880
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: រថយន្ត​ដឹកឈើ​ក្រហម​មួយគ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​មួយគ្រឿង ត្រង់ចំណុច​ចម្ការ​ម៉ៃសាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​7A ស្ថិតនៅ​ក្នុងភូមិ​រាជា​នុ​កូ​ល សង្កាត់​/​ក្រុង​ខេត្តស្ទឹងត្រែង វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​។​

​សមត្ដ​កិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង និង មន្ត្រី​សាលាក្រុង​បាន​ដេញ​ស្ទាក់​ឃាត់​បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​។ បន្ទាប់ពី​ឃាត់​បាន​ភ្លាម ក៏បាន​ហៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ នាំយក​រថយន្ត​ប្រភេទ​សាំង​យ៉ុង​ដឹកឈើ​មួយគ្រឿង​ខាងលើ ទៅ​រក្សាទុក​ក្នុង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃ​ខេត្តស្ទឹងត្រែង​៕ ល​