ប៉ូលិស​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​គូស្នេហ៍​ដែល​រួមភេទ​ក្នុង​ផ្សារ​ទំនើប​

1068
ចែករម្លែក
  • 7
    Shares

​ពេលនេះ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​ជុំវិញ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពី​គូស្នេហ៍​ថៃ មួយគូ​រួមរ័ក​ដោយ​ឥត​កេរ្តិ៍ខ្មាស​នៅ​ជួរ​ធ្នើ​ឥ​វ៉ាន់​ក្នុង​ផ្សារ​ទំនើប បន្ទាប់ពី​រូបថត​នោះ​សុសសាយ ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​។

​ជាដំបូង រូបថត​អាសអាភាស​នេះ​ត្រូវបាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា SSBN Thailand ដែល​តែងតែ​បង្ហោះ​វីដេអូ និង​រូបភាព​ចម្រូងចម្រាស​ហើយ​បន្ទាប់មក​ក៏ត្រូវ​គេ បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​។​

​អ្នកនាំពាក្យ​ប៉ូលិស​និយាយថា ប៉ូលិស​កំពុង​ស្វះស្វែង​ធ្វើការ​ចោទប្រកាន់​ទៅលើ​អ្នក​ដែល​បង្ហោះ រូបនេះ​ដំបូង​គេ​តាម​អ៊ិន​ធឺ​ណិ​ត ជា​បទល្មើស​មួយ​ដែល​ប្រឈម​ជាប់ពន្ធនាគារ​ដល់​ទៅ ៥ ឆ្នាំ និង​/​ឬ​ពិន័យ​ជា​ប្រាក់​ចំនួន ៣.០០០ ដុល្លារ​អាមេរិក​។ ទន្ទឹមនេះ ប៉ូលិស​ក៏​កំពុង​ស្រាវជ្រាវ តាម​ស្វែងរក​ចាប់ខ្លួន​គូស្នេហ៍​នេះដែរ​៕ ប្រែ​សម្រួល​: ខុម​