ប៉ូលិស​ស្វែងរក​ចាប់ខ្លួន​មេក្លោង​រណសិរ្ស រំដោះជាតិ​ខ្មែរ រួមទាំង​សមាជិក​៥​នាក់

1167
ចែករម្លែក

ដោយៈ​មុនី​រ័​ត្នៈ​ភ្នំពេញៈ​ប៉ូលិស​ស្វែងរក​ចាប់ខ្លួន​មេក្លោង​រណសិរ្ស​រំដោះជាតិ​ខ្មែរ​និង​សមាជិក​ចំនួន​៥​នាក់​ពាក់ព័ន្ធ​ការធ្វើសកម្មភាព​បំផុស​បំផុត​ប្រព្រឹត្ត​អំពើ​ញុះញង់​ដើម្បី​ផ្តួល​រំ​រដ្ឋាភិបាល​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​រួមគំនិត​ក្បត់ជាតិ​។​ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់ គឺ​កំពុង​ស្ថិតនៅ​ក្រៅប្រទេស ដូចជា នៅ​ប្រទេស​ថៃ កាណាដា និង​ដា​ណឺ​ម៉ាក​។

សមសេរី

​មុខសញ្ញា​តាមរក​ចាប់ខ្លួន មានដូចជា ១. ឈ្មោះ​សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។ ២. ឈ្មោះ សោម សុវណ្ណារ៉ា នៅ​កាណាដា​។ ចំណែក​៤​នាក់​ទៀត រួមមាន ១.​ឈ្មោះ ថាច់ បាន​។ ២.​ឈ្មោះ អាន វិចិត្រ​។ ៣.​ឈ្មោះ ផុន ប្រាក់​ផាប​។ ៤.​ឈ្មោះ វន វុ​ធ​។ អ្នក​ទាំង​៤ នៅ​ប្រទេស​ថៃ​។​

​សូមជម្រាបថា រណសិរ្ស​រំដោះជាតិ​ខ្មែរ ត្រូវបាន​បង្កើតជា​ផ្លូវការ​នៅ​ថ្ងៃទី​១២ ខែធ្នូ ២០១២ នៅក្នុង​ប្រទេស​ថៃ ដោយ​លោក សម សេរី ហៅ ស សិរី ឬ យ៉ាន យាប​។ ដោយមាន​សមាជិក​នៅ​ប្រទេស​ថៃ និង​នៅ​កម្ពុជា បាន​ធ្វើ​សកម្មភាព​បង្ក​ភាពចលាចល និង​មានបំណង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​កើតចេញពី​ការ​បោះឆ្នោត ដោយ​បង្កើត​កម្លាំងប្រដាប់អាវុធ​ខុសច្បាប់ បញ្ជូន​ភ្នាក់ងារ​ចារកម្ម​ដើម្បី​យក​ព័ត៌មាន​សម្ងាត់​អំពី​ទីតាំង​យោធា​សំខាន់ៗ​ផ្សាយ​ការឃោសនា​អំពី​រដ្ឋាភិបាល និង​ហ្វឹកហ្វឺន​កម្លាំង​ភេរវកម្ម​ដើម្បី​ដាក់​គ្រឿងផ្ទុះ​សម្ងាត់​នៅក្បែរ​ព្រំដែន​ថៃ​។

​លោក សោម សុវណ្ណារ៉ា ដែលមាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម​ថា សម វិជ្ជា ជា​អតីត​កងទ័ព​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំការ​ក្នុង​តំបន់​ព្រះវិហារ បាន​រត់​ភៀសខ្លួន​មកកាន់​ប្រទេស​ថៃ ហើយ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទៅ​ប្រទេស​ទី​បី ពី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) មុនពេល​លោក​ត្រូវបាន​បញ្ជូនមក​រស់នៅ​ក្នុងប្រទេស​កាណាដា កាលពី​ខែឧសភា ឆ្នាំ​២០១៦​។​

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នា​ថ្ងៃទី​១០ ខែ មេសា បាន​បញ្ជាក់ថា “​យប់មិញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយ ហើយ​ចៅហ្វាយក្រុង​ក៏បាន​ដឹង រួចហើយ​ដែរ “​។ សម្តេច​បន្តថា​អា​ក្បត់ជាតិ​ម្នាក់​ឈ្មោះ សម សេរី បាន​បញ្ជា​មក​កម្លាំង​វា​នៅ​ទីក្រុង​ភ្នំពេញ រៀបចំ​បង្ក​ឲ្យ​មានការ​រំខាន​និង​សម្លេង​ផ្ទុះ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែមេសា​នេះ ។ តែ​យើង​បាន​ក្តាប់​ព័ត៌មាន​នេះ​បាន​អស់ហើយ​។​
​សម្តេច​បាន​បន្តទៀតថា សម្រាប់​អា​អ្នកទទួល​បញ្ជា​នៅ​ភ្នំពេញ វា​ថា​មិនអាច​ធ្វើទៅ​រួច​ទេ ។​ក៏ប៉ុន្តែ អាច​វា​បញ្ជា​ទៅ​អា​អ្នកផ្សេង​ឲ្យ​ធ្វើ​។ ដូចជា​វា​អាចធ្វើ​នៅ​កន្លែង​ផ្សេង​។ វា​អាចធ្វើ​នៅ​ភ្នំពេញ ឬ សៀមរាប ។​

​លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណា​ម៉ាក​។ លោក​សម សេរី ក៏បាន​បង្កើត​រដ្ឋាភិបាល​ស្រមោល នៅក្រៅ​ប្រទេស​ផងដែរ​។ សមាជិក នៃ​ចលនា​រណសិរ្ស​រំដោះ​ជាតិ មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​នៅ​ភ្នំពេញ ដោយ​ប្រព្រឹត្ត​បទល្មើស និង​បង្កចលាចល​នៅក្នុង​សង្គម​៕​មន​

ឈ្មោះ សោម សុវណ្ណារ៉ា នៅ​កាណាដា​