ប៉ូលិស​ហុងកុង​ថា គ្រាប់បែក​ដប​សាំង​១០០​គ្រាប់​ត្រូវបាន​ចោល​ដោយ​ក្រុមអ្នកតវ៉ា ហើយ​១៥០​នាក់​ត្រូវបាន​ចាប់ខ្លួន​

547
ចែករម្លែក

​ប៉ូលិស​ក្រុង​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កញ្ញា​ថា​ក្រុមអ្នកតវ៉ា​បាន​គប់​គ្រាប់បែក​ដប​សាំង​យ៉ាងតិច​១០០ គ្រាប់​កាលពី​ថ្ងៃ​សៅរ៍​និង​បាន​បំផ្លាញ​ជិត​១ ភាគ​៣ នៃ​ស្ថានីយ​​រថភ្លើង​ដឹក​អ្នកដំណើរ ដែល​មាន​ជាង​៩០​ស្ថានីយ៍ នៅពេលដែល​ពួកគេ​បាន​បំផ្លិចបំផ្លាញ​នៅ​ទូទាំង​ទីក្រុង​នេះ​កាលពី​ចុង​សប្តាហ៍ ដែល​បាន​បណ្តាញ​ឱ្យ​សេវាកម្ម​ដឹកជញ្ជូន​សំខាន់​​ៗ មិន​ដំណើរការ​។​

​ប៉ូលិស​បាន​និយាយថា​មនុស្ស​១៥៩​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​តវ៉ា​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ ដោយសារ​ការប្រមូលផ្ដុំ និង​កាន់​អាវុធ​ខុសច្បាប់​និង​វាយប្រហារ​​លើ​ប៉ូលិស​។​

​ដោយ​និយាយ​នៅ​សន្និសីទកាសែត លោក Mak Chin-ho ជំនួយការ​ស្នងការ​ប៉ូលិស​បាន​ហៅ​អំពើហិង្សា​ចុង​សប្តាហ៍​នោះ​ថា​ជា​”​មហន្តរាយ​”​ដោយ​ព្រមាន​ថា​”​ផលវិបាក​”​អាច​នឹង​​ធ្ងន់ធ្ងរ​ជាង​ការគិត​ទៅទៀត ប្រសិនបើ​ក្រុមបាតុករ​ទាំងនោះ​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដោយ​មិន​គិត​ពី​ផលប្រយោជន៍​សាធារណៈ ។​

​លោក​បាន​និយាយថា​”​ក្រុម​កុបករ​បាន​បង្ហាញ​ឱ្យឃើញ នូវ​ការកើនឡើង​អំពើហិង្សា​និង​ការប្រើ​អាវុធ​កាន់តែ​ច្រើន​ឡើង​ហើយ​ក្នុង​ករណីខ្លះ វា​អាច​បង្ក​អាច​គ្រោះថ្នាក់​ខ្លាំង​។ វា​ជា​​ការ​ព្រួយ បារម្ភ​ដែល​យើង​មើលឃើញ​ថា​អាវុធក​បែបនេះ បាន​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​មនុស្ស​មិន​ទាន់​គ្រប់​អាយុ ដែល​មាន​អាយុ​ប្រហែល​១៣​ឆ្នាំ ប៉ុណ្ណោះ ” ។​

​លោក​បាន​បន្ថែមថា “​ពួកគេ​បាន​គប់​ដុំថ្ម បំពង់​ដែក​មូល​និង​បាន​បាញ់​គ្រាប់​ចំ​ពាម​ទៅលើ​ក្រុម​ប៉ូលិស​។ ពួកគេ​បាន​គប់​គ្រាប់បែក​ដប​សាំង​ជាច្រើន​ដក ហើយ​មន្ត្រី​ប៉ូលិស​មួយ​​ចំនួន បាន​ឆេះរ​លាកខ្លួន​”​។​

​លោក​បាន​និយាយថា​” ទាំងអស់​នេះ​កំពុង​ជំរុញ​ក្រុង​ហុងកុង​ឱ្យខិត​ទៅ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ដ៏​ធំ​។​យើង​អំពាវនាវ​ដល់​សមាជិក​សាធារណៈ​ជន​ទាំង​អស់​ឱ្យ​បញ្ឈប់​អំពើហិង្សា​​និង​អំពើ​ឧក្រិដ្ឋ​បែបនេះ​។​វា​ជា​ពេលវេលា​ដែល​ត្រូវ​ស្តារ​សណ្តាប់ធ្នាប់​សាធារណៈ​សម្រាប់​ក្រុង​ហុងកុង​ឡើងវិញ​”៕​ដោយ​៖​សុខា​/sn

ប៉ូលិស​បាន​និយាយថា មនុស្ស​១៥៩​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​តវ៉ា​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ ដោយសារ​ការប្រមូលផ្ដុំ និង​កាន់​អាវុធ​ខុសច្បាប់ និង វាយប្រហារ​លើ​ប៉ូលិស​