ប៉ូលិស​ហុងកុង​បាញ់​គ្រាប់​បែកផ្សែង​នៅ​សកល​វិទ្យាល័យ​មួយ​ចំពេល​មាន​ចលាចល​

260
ចែករម្លែក

​ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​នៅ​បរិវេណ​សកល​វិទ្យាល័យ​មួយ​នៅ​សង្កាត់​កៅ​លុន​កាលពី​ថ្ងៃ​អង្គារ​ទី​១២​វិច្ឆិកា នៅ​មួយ​ថ្ងៃ​ក្រោយពី​អ្នក​ប្រឆាំង​តវ៉ា​ម្នាក់​ត្រូវ​បាញ់​អោយ​របួស​​និង​បុរស​ម្នាក់​ត្រូវ​បាន​ដុត​អោយ​ឆេះ នៅក្នុង​អ្វី​ដែល​អាច​ចាត់ទុក​ជា​ចលាចល​ដ៏​គំហុក​បំផុត​នៅក្នុង​ទីក្រុង​នេះ​។​

អ្នកប្រឆាំងតវ៉ា​រត់ចេញ​ពី​ផ្សែង​ដែល​បាញ់​ដោយ​ប៉ូលិស​នៅ​កណ្តាល​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​១១​វិច្ឆិកា​

​សេវា​រថភ្លើង​ខ្លះ​ត្រូវ​ផ្អាក​និង​ផ្លូវ​បិទ​នៅ​ទូ​ទាំង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ ដែលប​នា​ធ្លាក់ក្នុង​វិបត្តិ​ចាប់តាំងពី​៥​ខែ​មុន​។​

​សកល​វិទ្យាល័យ​និង​សាលារៀន​ក៏​ត្រូវបាន​បិទ​។​

កាលពីថ្ងៃ១១វិច្ឆិកា ​ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​នៅ​កៅ​លុន​ដាក់​អ្នកប្រឆាំង​តវ៉ា​ដែល​ចោល​របស់រ​បរដាក់​ពួកគេ​នៅ​មួយ​ថ្ងៃក្រោយ​ការប៉ះទង្គិច​ដ៏​ខ្លាំង​ដែល​នាំ​ដល់​ការចាប់ខ្លួន​មនុស្ស​២៦០​នាក់​និង​របួស​ជិត​១០០​នាក់​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​បាន​និយាយថា អាម៉េរិក​តាមដាន​សភា​ព​ការណ៍​នៅ​ហុងកុង​ជាមួយ​ការ​ការព្រួយបារម្ភ​ធំធេង​៕​ដោយៈ​វាសនា​

បុរស​ម្នាក់​ត្រូវបាន​ដុត​អោយ​ឆេះ​កាលពី​ថ្ងៃ​១១​វិច្ឆិកា ក្រោយ​ឈ្លោះ​ជាមួយ​មនុស្ស​មួយ​ក្រុម​