ប៉ូលិស​ហុងកុង​បាញ់​ន​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ក្រុមអ្នកតវ៉ា​ប្រឆាំង​ច្បាប់​បត្យាប័ន​

536
ចែករម្លែក

ប៉ូលិស​នៅ​ក្រុង​ហុងកុង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុមអ្នកតវ៉ា​ដែល​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅតាម​ដងផ្លូវ​ដើម្បី​ប្រឆាំង​ពង្រាង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស់​​មួយ​ដែល​ត្រូវបាន​ផ្អាក​ទុក​ចោល​នៅ​ពេល​នេះ​។​

​ច្បាប់​បត្យាប័ន​នេះ នឹង​អនុញ្ញាត​ឱ្យ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​កាត់ទោស​នៅ​ប្រទេស​ចិនដីគោក​និង​ប្រទេស​ផ្សេង​។

​ក្រុមអ្នកតវ៉ា​ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​ទៅលើ​អំពើ​ឃោរឃៅ​របស់​ក្រុម​ប៉ូលិស​នៅ​ពេល​បង្រា្ក​ប​បំបែក​ក្រុម​អ្នកត​វ៉ាកា​លពី​ពី​ខែ​មុន ។ នេះ​បើ​យោង​តាម​សារ​​ព័ត៌មាន​ក្នុងស្រុក​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​។​

​នៅក្នុង​ការតវ៉ា​នោះ ប៉ូលិស​បាន​ព្រមាន​ថា​ខ្លួន​នឹង​ចាប់ផ្តើម​ចាត់​វិធានការ​ប្រឆាំង​តបត​ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា​ដែល​មាន​ចំនួន​សរុប​៤៣០.០០០​នាក់ ។ តាម​សេចក្តីរាយការណ៍​​ថា បាតុករ​មួយ បាន​បំបែក​ចេញពី​ការជួបជុំ​ធំ​នោះ ហើយ​បាន​ដើរ​តវ៉ា​ទៅ​ហួស​ពី​កន្លែង​ប្រមូលផ្តុំ​តវ៉ា​ដោយ​មិន​អើពើ​ចំពោះ​ការបញ្ជា​របស់​ប៉ូលិស​។​

​កាសែត South China Morning Post បាន​និយាយថា ការ​ប៉ះទង្គិច​គ្នា​និង​ភាព​តានតឹង​បាន​កើតឡើង​នៅ​ពេល​ប៉ូលិស​បាន​ព្យាយាម​ឈរ​រារាំង​ក្រុមអ្នកតវ៉ា​នៅលើ​ផ្លូវ Connaught Road Central ដែល​បាន​បណ្តាលឱ្យ​ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់ បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាច្រើន​ទៅលើ​ពួក​គេ​។​

​ការប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ទី​ហុងកុង​កាលពីដើម​ខែ​មិថុនា​ស្របពេល​ដែល​ក្រុម​អាជ្ញាធរ បាន​កំពុង​ពិចារណា​អនុម័ត​ច្បាប់​បត្យាប័ន​ដែល​នឹង​អនុញ្ញា​​ឱ្យ​ក្រុង​ស្វយ័ត​ចិន​នេះ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិនដីគោក​ខណៈដែល​ខ្លួន​(​ក្រុង​នេះ​)​មិន​មាន​កិច្ចព្រមព្រៀង​បត្យាប័ន​។​

​ដោយ​មាន​ការដាក់​សម្ពាធ​ដោយ​ក្រុមអ្នកតវ៉ា រដ្ឋាភិបាល​ក្រុង​នេះ បាន​ផ្អាក​ច្បាប់​នេះ​គ្មាន​កាលកំណត់​ខណៈដែល​នាយក​ប្រតិបត្តិ​ហុងកុង​លោកស្រី Carrie Lam បានធ្វើការ​សុំ​ទោស​ជា​សាធារណៈ​។ ទោះបី​យ៉ាងនេះក្តី ក្រុមអ្នកតវ៉ា​នៅតែ​ទាមទារ​ឱ្យ​លុបចោល​ច្បាប់​នេះ​ទាំងស្រុង​៕​ដោយ​៖​សុខា​/sn

ប៉ូលិស​ហុងកុង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុមអ្នកតវ៉ា​ដែល​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​ច្បាប់​បត្យាប័ន និង​ការប៉ះទង្គិច​គ្នា​ក្នុង​ពេល​តវ៉ា​នេះ​