ប៉ូលិស​ហ្វីលីពីន​ប្តឹង​អនុប្រធានា​ធិបតី​អំពី​ករណីនាំ​បះបោរ​ប្រឆាំង​

457
ចែករម្លែក

​ប៉ូលិស​ហ្វីលីពីន​បាន​ដាក់​ពាក្យបណ្តឹង​ករណីនាំ​បះបោរ​ប្រឆាំង​និង​បទ​ឧក្រិដ្ឋផ្សេ​ងៗ​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា​ប្រឆាំង អនុ​ប្រធានាធិបតី សមាជិក​ព្រឹទ្ធ​ស​៣​នាក់ អ្នកដឹកនាំ​សា​នា​កាតូលិក​រ៉ូ​ម៉ង់​៤​នាក់ និង​ក្រុម​អ្នក​រិះគន់​ប្រឆាំង​ប្រធានាធិបតី លោក Rodrigo Duterte​តាម​ការចោទប្រកាន់​ពី​បទ​ធ្វើឱ្យមាន​អស្ថិរភាព​ដល់​រដ្ឋបាល​​របស់លោក​។​

​អនុ​ប្រធានាធិបតី លោកស្រី Leni Robredo និង​មនុស្ស​មួយចំនួន​ទៀត​បាន​បដិសេធ​ជា​យូរ​មក​ហើយ​ចំពោះ​ការចោទប្រកាន់​ទាំង​នេះ​ពី​ជនជាប់ចោទ​បទ​ឧក្រិដ្ឋកម្ម​​ម្នាក់​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​មុន​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​លោក​បាន​ធ្វើ​និង​រៀបចំ ផែនការ​ជា​មួយ​ពួកគេ​។​

​ក្រសួង​យុត្តិធម៌​បាន​និយាយថា​ខ្លួន​បាន​ទទួល​ពាក្យបណ្តឹង​ទាំង​នោះ​ពី​ក្រុម​អ្នក​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ប៉ូលិស​ជាតិ​។​

​លោក Menardo Guevarra រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​និយាយថា​ប្រាប់​សារព័ត៌មាន​Associated Press ថា ” ខ្ញុំ​នឹង​បង្កើត​ក្រុម​រដ្ឋអាជ្ញា​ស៊ើបអង្កេត ។ ពួកគេ​អាច​ចាប់​​ផ្តើម​ពិនិត្យ​មើល​បទ​ចោទ​ទាំងនោះ ដោយ​ឆ្លើយតប​នៅ​សប្តាហ៍​ក្រោយ​”​។​

​លោក Menardo Guevarra បាន​និយាយថា មិន​ដូច លោក Rodrigo Duterte នេះ លោកស្រី Leni Robredo មិន​មាន​អភ័យឯកសិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ​។​

​ក្រុម​អ្នក​រិះគន់​ប្រឆាំង​លោក Rodrigo Duterte​និង​ក្រុម​មេធាវី​បង្រួបបង្រួម​ជាតិ​នៃ​ប្រជាជន​បាន​និយាយ​ថា​ការចោទប្រកាន់​ទាំងនេះ គឺ​រូ​ម​មាន​ការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ​ផ្នែក​នយោបាយ​និង​ការបង្ក្រាប​ដោយ​ប្រើ​កាំភ្លើង​ជាមួយនឹង​ការប្រើ​ប្រព័ន្ធ​ច្បាប់​ជា​អាវុធ​នយោបាយ​៕ដោយ៖សុខា/sn

អនុ​ប្រធានាធិបតី លោកស្រី Leni Robredo ស្ថិត​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១២១​នៃ​ឯករាជ្យភាព​ហ្វីលីពីន​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃទី​១២​ខែ​មិថុនា​ឆ្នាំ​២០១៩