ប៉ូលិស​អង់គ្លេស កំពុង​តាម​ប្រមាញ់​ក្រុមចោរ​ដែល​លួច​រូបចម្លាក់​ដំរីទឹក​យ៉ាង​ធំ​

642
ចែករម្លែក

ប៉ូលិស​អង់គ្លេស បានប្រកាស​សុំឱ្យ​សាធារណជន​ជួយ​សហការ​រាយការណ៍​ជាបន្ទាន់ ប្រសិនបើ​ប្រទះឃើញ​អ្វី​គួរឱ្យ​សង្ស័យ បន្ទាប់ពី​រូបចម្លាក់​ដំរីទឹក​ធ្វើ​ពី​ទង់ដែង​ទំហំ​យក្ស​មួយ ដែលមាន​ទម្ងន់​ជិត​មួយ​តោន​ត្រូវបាន​ចោរលួច​ពី​សួនច្បារ​បង្ហាញ​កាលពីពេល​ថ្មីៗ​នេះ​។

​ប៉ូលិស​និយាយថា រូបចម្លាក់​ប្រវែង ២ ម៉ែត្រ​នេះ​ដែល​បាន​បាត់​ពី​ឃ្លី​ស្តូ​ន (Clistone) ជិត​ថា​ន់​ប្រ៊ិ​ច វែ​លស៍ (Tunbridge Wells) តំបន់​ខេន (Kent) ប្រទេស​អង់គ្លេស នេះ​ធ្ងន់​ណាស់ ទាល់តែ​មនុស្ស ៥ នាក់​ទើប​អាច​លើក​រួច​។​

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជំនាញ​ក្រុមចោរ​បាន​សម្រុកចូល​សួនច្បារ​បង្ហាញ​ខាងលើ​នៅ ចន្លោះ​ម៉ោង ៥ និង ៣០ ល្ងាច​ថ្ងៃ​ពុធ ទី​៩ ខែមករា ទៅ​ម៉ោង ៩ ព្រឹក​ព្រហស្បតិ៍​ទី​១០ ខែមករា ហើយ​បាន​ប្រើ​រថយន្ត​ធុន​ធំ​ដើម្បី​ដឹក​រូបចម្លាក់​ដំរីទឹក​នេះ​ចេញ​៕