ប៉ូលិស​អាមេរិក​ស្នើសុំ​គំរូ DNA របស់​រ៉ូ​ណា​ល់​ដូ​ដើម្បី​ស៊ើបអង្កេត​ករណី​រំលោភ​អតីត​អ្នកគ្រូ​បង្រៀន​ម្នាក់​

190

​មេធាវី​របស់​រ៉ូ​ណា​ល់​ដូ និង ប៉ូលិស​ក្រុង​ឡាស​វេ​ហ្គាស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​មករា តារាបាល់ទាត់ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ កំពុង​ត្រូវបាន​ប៉ូលិស​ស្នើសុំ​ផ្តល់​គំរូ DNA ក្នុងការ​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​របស់​នា​រី​ម្នាក់​នៅ​រដ្ឋ​ណេ​វ៉ា​ដា ថា គាត់​បាន​ចាប់រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់គាត់​នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​កាលពី​ឆ្នាំ ២០០៩ និង បាន​បង់លុយ​ឱ្យ​នាង​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​មេធាវី​លោក​ភី​ត​ធឺ គ្រី​ស្ទា​ន​សិន​បាន​និយាយ​សម្រាល​អំពី​ដំណើរ​វិ​វ​ឌ្ឍ​នេះ បដិសេធ​ការចោទប្រកាន់​ពីបទ​រំលោភ និង​ហៅ​ការប្រមូល​ភស្តុតាង​ជា​រឿង​ធម្មតា​នៅក្នុង​ការស៊ើបអង្កេត​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​សំណើ​ជា​ផ្លូវការ​មួយ​ត្រូវបាន​បញ្ជូនទៅ​អាជ្ញាធរ​អ៊ីតាលី​ដើម្បី​យក​គំរូ DNA ពី​តារាបាល់ទាត់​រូបនេះ​។ លោកស្រី​ឡូ​រ៉ា មែ​ល​ហ្ស័​រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អាមេរិក​បាន​និយាយថា ការស្នើសុំ DNA នេះ​គឺពាក់ព័ន្ធ​នឹង​ដីកាចាប់ខ្លួន​។​

​រ៉ូ​ណា​ល់​ដូ វ័យ ៣៣ ឆ្នាំ​កំពុង​លេង​ឱ្យ​ក្លិប Juventus ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ទូ​រី​ន​។​

​លោក​គ្រី​ស្ទា​ន​សិន​បាន​និយាយថា “​ដូចដែល​គាត់​បានធ្វើ​នៅថ្ងៃនេះ​អ៊ីចឹង លោក​រ៉ូ​ណា​ល់​តែងតែ​រក្សា​ជំហរ​ថា អ្វីដែល​បានកើត​ឡើង​នៅ​ឡាស​វេ​ហ្គាស​ក្នុង​ឆ្នាំ ២០០៩ គឺជា​ការ​ព្រមព្រៀងគ្នា​សុទ្ធសាធ ដូច្នេះ​វា​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ដែល DNA នឹងមាន​វត្តមាន ហើយ​ថា​ប៉ូលិស​ក៏​នឹងមិន​ធ្វើឱ្យ​សំណើ​នេះ​ស្តង់ដារ​ពេក​នោះដែរ​នៅក្នុង​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ​”​។​

​អតីត​តារា​បង្ហាញ​ម៉ូត​និង​ជា​គ្រូបង្រៀន នាង​ខា​ទ្រី​ន ម៉ា​យ៉ូ​ហ្គា (Kathryn Mayorga) បាន​រាយការណ៍​អំពី​ការរំលោភ​ផ្លូវភេទ​ទៅលើ​ប៉ូលិស​កាលពី​ខែមិថុនា​ឆ្នាំ ២០០៩ និង​បានទទួល​ការពិនិត្យ​សុខភាព​ដើម្បី​ប្រមូល​ភស្តុតាង DNA​។​

​ប៉ុន្តែ​ការស៊ើបអង្កេត​បានបញ្ចប់​យ៉ាង​ឆាប់​បំផុត ដោយសារ​ប៉ូលិស​ក្រុង​ឡាស​វេ​ហ្គាស​និយាយថា នាង​គ្រាន់តែ​ប្រាប់​អត្តសញ្ញាណ​ជនល្មើស​នោះ​ថា​ជា​កីឡាករ​បាល់ទាត់​អឺរ៉ុប​ម្នាក់ ដោយ​មិន​បញ្ចេញ​ឈ្មោះ និង​មិនបាន​និយាយថា កើតហេតុ​នៅ​កន្លែង​ណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​អាមេរិក​កំពុង​ស្នើសុំ​គំរូ DNA ពី​រ៉ូ​ណា​ល់​ដូ