ប៉ូលិស​អូស្ត្រាលី​ចាប់​បាន​ថ្នាំញៀន​តំលៃ​៨៤០​លាន​ដុល្លារ​

506
ចែករម្លែក

​ប៉ូលិស​អូស្ត្រាលី បាន​ចាប់​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ដែល​គិត​ជា​តំលៃ​ប្រមាណ​៨៤០​លាន​ដុល្លារ ដែល​ត្រូវបាន​គេ​លាក់​ក្នុង​ធុងបាស​ដឹក​ទៅ​ពី​​ប្រទេស​ថៃ នេះ​បើ​តាម​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​។​

​ពួកគេ​និយាយថា ភ្នាក់ងារ​នៃ​កងកម្លាំង​ព្រំដែន​អូស្ត្រាលី បាន​រកឃើញ​ថ្នាំ​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​១,៦​តោន និង​ហេ​រ៉ូ​អ៊ីន​ចំនួន​៣៧​គីឡូក្រាម នៅក្នុង​ធុងបាស​ជាច្រើន​ក្រោយ​​ពី​នាវា​បាន​មកដល់​ក្រុង​មែ​ល​ប៊ឺន​។​

​ក្រេក ផាល​មឺ បញ្ជាការ​កងកម្លាំង​ព្រំដែន​បាន​និយាយថា​« នេះ​ជា​ការ​ចាប់បាន​ថ្នាំ​មេតំ​ហ្វេ​តា​មីន​ច្រើន​បំផុត​នៅក្នុង​ប្រទេស​នេះ​។​វា​បង្ហាញ ការ​ហ៊ាន​របស់​ក្រុម​មនុស្ស​នៅក្នុង​​សកម្មភាព​ឧក្រិដ្ឋ​នេះ​»​។​

​មិន​មាន​ការចាប់ខ្លួន​មនុស្ស​ទេ​ក្នុង​ប្រតិបត្តិ​បត្តិការ​បង្ក្រាប​ការជួ​ញ​ដូរ​ថ្នាំញៀន​នេះ និង​ប៉ូលិស​បាន​អំពាវនាវ​សាធារណជន​អោយ​ផ្តល់​ព័ត៌មាន​អំពី​ជន​ពាក់ព័ន្ធ​៕​ដោយ​៖​វាសនា​

ប៉ូលិស​អូស្ត្រាលី​ចាប់​បាន​ថ្នាំញៀន​ជាង​មួយ​តោន​ដែល​ដឹក​ទៅ​ពី​ថៃ​ក្រោយ​នាវា​ទៅ​ដល់​ក្រុង​មែ​ល​ប៊ឺន​