ប៉ូលិស​អេ​ស្ប៉ាញ​រក​ឃើញ​ក្មេង​អន្តោប្រវេស​ន៍​លាក់ខ្លួន​ក្នុង​តាប​ឡូ​រថយន្ត​

255
ចែករម្លែក

នេះ​គឺជា​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​និង​រន្ធត់​ចិត្ត​នៅ​ពេល​ដែល​ប៉ូលិស​បាន​ប្រទះឃើញ​ក្មេង​ម្នាក់​ត្រូវបាន​គេ​ដាក់​ឱ្យ​លាក់ខ្លួន​នៅក្នុង​តាប​ឡូ​រថយន្ត​មួយ​​គ្រឿង​ដើម្បី​រត់ពន្ធ​ចូល​ប្រទេស​អេ​ស្ប៉ា​ញ​។​

ប៉ូលិស​អេ​ស្ប៉ាញ​រក​ឃើញ​ក្មេង​អន្តោប្រវេស​ន៍​លាក់ខ្លួន​ក្នុង​តាប​ឡូ​រថយន្ត​បែបនេះ​ខណៈ​ដែល​រថយន្ត​ព្យាយាម​ឆ្លង​ចូល​អេ​ស្ប៉ាញ​

​បន្ទាប់​ពី​ឃាត់​រថយន្ត​និង​រក​ឃើញ​ក្មេង​នោះ ប៉ូលិស​ព្រំដែន​នៅ​ទីក្រុង​មេ​លី​ឡា​បាន​ហៅ​គ្រូពេទ្យ​ជា​បន្ទាន់​ដើម្បី​ជួយ​ធ្វើឱ្យ​វា​រស់​ឡើង​វិញ​។​ក្មេង​នេះ​ត្រូវបាន​មើលថែ​​ដោយ​ក្រុម​គ្រូពេទ្យ​ដោយសារ​វិលមុខ ខ្យោយ​កម្លាំង​និង​ដកដង្ហើម​ផុតៗ​។​

​ការរកឃើញ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​នេះ​បង្ហាញអោយឃើញ​ពី​ការប៉ុនប៉ង​ចុងក្រោយ​នៃ​ការរត់ពន្ធ​មនុស្ស​(​ជួញដូរ​មនុស្ស​)​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជន​អន្តោ​​ប្រវេសន៍​ដែល​លាក់​ខ្លួន​ក្នុង​រថយន្ត រួម​មាន​ការ​លាក់ខ្លួន​នៅ​កន្លែង​ម៉ាស៊ីនរថយន្ត​និង​នៅ​ក្រោម​កៅអី​ជាដើម​៕​ប្រែ​សម្រួល​៖​សុខា​/sn

កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន សមត្ថកិច្ច​អេ​ស្ប៉ា​ញក៏​បាន​រក​ឃើញ​យុវជន​​២នាក់ដែលត្រូវ​គេ​លាក់​ក្រោម​កៅអី​និង​តាប​ឡូ​រថយន្ត​