ប៉ូលិស​ឥណ្ឌា​ចាប់ខ្លួន​៧៥០​នាក់​នៅក្នុង​ការប៉ះទង្គិច​គ្នា​អំពី​សិទ្ធិ​ចេញចូល​ប្រាសាទ​

615
ចែករម្លែក

​ប៉ូលិស​និយាយថា ការតវ៉ា​ដ៏​ហិង្សា​អស់​ពេល​២​ថ្ងៃ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​បង្កឡើង​ដោយ​ស្ត្រី​២​នាក់​ដែល​បាន​ចូលទៅក្នុង​ប្រាសាទបុរាណ​របស់​ក្រុម​អ្នក​​កាន់សាសនា​ហិណ្ឌូ​បណ្តាលឱ្យមាន​ការចាប់ខ្លួន​ជាង​៧៥០​នាក់ ខណៈដែល​ការតវ៉ា​បាន​បង្កបញ្ហា​ច្រើនឡើង​នៅ​ថ្ងៃ​សុក្រ​ទី​៤​ខែមករា​។​

​ប្រាសាទ Sabarimala ដែល​ស្ថិតនៅ​រដ្ឋ Kerala​នេះ បាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ការប្រឈមមុខ​ដាក់គ្នារ​វាង​អ្នក​កាន់សាសនា​ហិណ្ឌូ​និង​ក្រុម​សកម្មជន​ជា​ស្ត្រី​​អំពី​ការចូល​ទៅកាន់​ទី​សក្ការបូជា​ដែល​ហាម​ស្រី​មិនឱ្យ​ចូល​នេះ​។​

​កំហឹង​បាន​ផ្ទុះឡើង កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ស្ត្រី​២​នាក់​បាន​ឆ្មក់​ចូលក្នុង​ប្រាសាទ​នេះ ពី​ចក្រ​ចូល​ជ្រុង​ម្ខាង​នៃ​ប្រាសាទ​នេះ ។

​នេះ​ជា​លើកទីមួយ​ហើយ ដែល​ស្ត្រី​ដែល​មក​រដូវ បាន​ចូលទៅក្នុង​ប្រាសាទ​ពណ៌​មាស​នេះ ដែល​កាលពីពេល​មុននេះ ស្ត្រី​ទាំងឡាយ​ដែល​មក​រដូវ មិនត្រូវ​បានអនុញ្ញាត​​ឱ្យចូល​នោះ ប៉ុន្តែ​ចាប់តាំងពី​តុលាការ​កំពូល​បាន​កែប្រែ​បំរាម​ចូល​នេះ កាលពី​ខែកញ្ញា​មក​នោះ បានអនុញ្ញាត​ឱ្យ​ស្ត្រី​ទាំងឡាយ​ចូលក្នុង​ប្រាសាទ​នោះ បាន​វិញ​៕​ដោយ​៖​សុខា​/SN

កំហឹង​បាន​ផ្ទុះឡើង កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ស្ត្រី​២​នាក់​បាន​ឆ្មក់​ចូលក្នុង​ប្រាសាទ​Sabarimala នេះ ពី​ចក្រ​ចូល​ជ្រុង​ម្ខាង​នៃ​ប្រាសាទ​នេះ