ប៉ូលិស​ឥណ្ឌា​ប្រើ​ពលដំរី​ឱ្យ​កម្ទេច​ផ្ទះ​ប្រជាជន​ដែល​សង់​ខុសច្បាប់​នៅក្នុង​ព្រៃ​ការពារ​

455

​ពេលនេះ​ប៉ូលិស​ឥណ្ឌា​កំពុងតែ ប្រើប្រាស់​ពលដំរី​ជំនួស​ឱ្យ​ត្រាក់ទ័រ ឈូសឆាយ ដើម្បី​កម្ទេច​លំនៅស្ថាន របស់​ប្រជាជន​ដែល​សាងសង់​ដោយ ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ ។​
​ ​
​នៅ​សប្តាហ៍​នេះ ក្រុមប៉ូលិស ដែល​ជិះ​ពលដំរី​បាន​បណ្តេញ​ប្រជាជន​រាប់រយ​គ្រួសារ​ចេញពី​តំបន់​ព្រៃ ការពារ​ដាច់ស្រយាល​នៅ​រដ្ឋ​អាសា​ម (​សៅ​សាម​) នា​ភាគ​ឦសាន​នៃ​ប្រទេស ឥណ្ឌា ។​
​ ​
​លំនៅ​ដែល​គ្មាន​ការអនុញ្ញាត ទាំងនេះ​ត្រូវបាន​ប្រជាជន​សាងសង់​នៅ ក្នុង​ដែន​ជម្រក​ធម្មជាតិ​របស់​ស​ត្វ​ដំរី ហើយ​ជា​លទ្ធផល​បាន​បង្ខំ​ឱ្យ​ដំរី​ទាំង នោះ​ចាកចេញ​ដើម្បី​ស្វែងរក​ចំណី ។​

​យោងតាម​សេចក្តីរាយការណ៍ ថា អាជ្ញា​ធរមាន​ផែនការ​កម្ទេច​ផ្ទះ​ខ្ទម ប្រមាណ​១.០០០​ខ្នង​ដែល​ភាគច្រើន សង់​ពី​ឫស្សី ហើយ​ប្រតិបត្តិ​ការចុះ បង្ក្រាប​នេះ​បានចាប់ផ្តើម​ចាប់តាំងពី ថ្ងៃ​ចន្ទ​ទី​២៥​ខែវិច្ឆិកា ៕ ប្រែ​សម្រួល​: ខុម​