ប៉ូលិស​ឥណ្ឌា ស្ទាក់​ចាប់​អាវុធ​ច្រើន​ដើម​ដែល​នាំ​ទៅកាន់​តំបន់​កា​ស្មៀរ​

371
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​បុរស​៣​នាក់​ដែល​ត្រូវបាន​សង្ស័យថា​ជា​ក្រុម​របស់​អង្គការ​សកម្មប្រយុទ្ធ​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​កញ្ញា ខណៈ​ដែល​ពួកគេ​បាន​កំពុង​ដឹកជញ្ជូន​អាវុធ​និង​គ្រាប់រំសេវ​ឆ្ពោះទៅ​កាន់​តំបន់​កា​ស្មៀរ​ឥណ្ឌា​។​

​លោក Shridhar Patil មន្ត្រីប៉ូលិស​បាន​និយាយថា ប៉ូលិស​បាន​ស្ទាក់ចាប់​បុរស​ទាំង​នោះ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ និង​រឹបអូស​យក​កាំភ្លើង AK-៥៦ ចំនួន​៤​ដើម កាំភ្លើង AK-៤៧ ​ចំនួន​២​ដើម និង​បង់​កាំភ្លើង​ចំនួន​៦ និង គ្រាប់កាំភ្លើង​១៨០​គ្រាប់​។​

​លោក​បាន​និយាយ​នៅ​សន្និសីទកាសែត​ថា ” រថយន្ត​ធំ​នោះ​មក​ពី​រដ្ឋ Punjab​របស់​ឥណ្ឌា ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់កា​ស្មៀរ​។ យើង​កំពុង​ស៊ើបអង្កេត កន្លែង​ណា​ដែល ពួកគេ​បាន​​ដឹក​អាវុធ​និង​គ្រាប់រំសេវ​ទាំងនោះ​ចេញ​មក “​។​

​ប៉ូលិស​បាន​និយាយថា បុរស​ទាំង​នេះ ដែលជា​អ្នក​រស់នៅ​ក្នុង​តំបន់​កា​ស្មៀរ​មាន​ទំនាក់ទំនង​ជាមួ​យ​ក្រុម​សកម្ម​ប្រយុទ្ធ Jaish-e-Mohammed ដែល​ជា​ក្រុម​អ៊ីស្លាម​និយម​​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន ដែល​បាន​អះអាង​ទទួស​ខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ខែ​កុម្ភៈ​នៅ​តំបន់​កា​ស្មៀរ​ដោយ​បាន​សម្លាប់​ទាហាន​ឥណ្ឌា​ចំនួន​៤០​នាក់​៕ដោយ៖សុខា/sn

ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​៣​នាក់​ដែល​ដឹក​អាវុធ​និង​គ្រាប់រំសេវ​ឆ្ពោះទៅ​កាន់​តំបន់​កា​ស្មៀរ​ឥណ្ឌា​