ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់បាន​គ្រឿងញៀន​មេ​តំ​ហ្វី​តា​មីន មួយ​តោន ដែល​លួច​នាំចូល​ពី​ចិន​

1193
ចែករម្លែក

ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែកក្កដា ថា ប៉ូលិស​ឥណ្ឌូនេស៊ី ដែល​សហការ​ជាមួយ​ប៉ូលិស​តៃវ៉ាន់​បាន​ចាប់បាន​គ្រឿងញៀន​មេ​តំ​ហ្វី​តា​មីន​ចំនួន​១​តោន ដែល​ត្រូវបាន​គេ​ព្យាយាម​លួច​នាំចូល​ប្រទេស​នេះ​ពី​ប្រទេស​ចិន​។​

លោក ប្រា​បូ​វ៉ូ អា​ហ្គោ យូ​វ៉ូ​ណូ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា បាន​និយាយថា​ជនជាតិ​តៃវ៉ាន់​២​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈដែល​អ្នក​ទី​៣ ត្រូវបាន​បាញ់សម្លាប់ នៅពេលដែល ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​ចាប់បាន​គ្រឿងញៀន​ខុសច្បាប់​ទាំងនេះ នៅ​កំពង់ផែ​មួយ​នៅ​ទីក្រុង​សេ​រ៉ាង ក្នុង​ខេត្ត​បាន់​តិ​ន​
​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​មានការ​ស៊ើបអង្កេត​អស់​រយៈពេល​២​ខែ​។​

​លោក ប្រា​បូ​វ៉ូ អា​ហ្គោ យូ​វ៉ូ​ណូ បាន​និយាយថា “​ជនជាតិ​តៃវ៉ាន់​ចំនួន​៤​នាក់ បាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ ប៉ុន្តែ មនុស្ស​២​នាក់​ប៉ុណ្ណោះ​ត្រូវបាន​ចាប់បាន​។ ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយសារ​ព្យាយាម​វាយប្រហារ​លើ​ប៉ូលិស និង​ម្នាក់ទៀត បាន​រត់គេចខ្លួន​”​។​

អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនេះ អាច​នឹង​ជាប់ទោស​ប្រហារជីវិត បើសិន ត្រូវបាន​កាត់ទោស​ឱ្យ ជាប់ទោស​ពីបទ​ជួញដូរ​គ្រឿងញៀន​នេះ ៕ ដោយ ៖សុខា

#