ប៉ូលិស​ឥណ្ឌូនេស៊ី​បង្ហាញមុខ​ជនបរទេស​៥​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​គ្រឿងញៀន​នៅ​កោះ​បាលី​

572
ចែករម្លែក

​ប៉ូលិស​ឥណ្ឌូណេស៊ី​នៅ​កោះ​បាលី​បាន​ចាប់ខ្លួន​ជនជាតិ​អាម៉េរិក​ម្នាក់​ជនជាតិ​អេ​ស្ប៉ា​ញ​ពីរ​នាក់​និង​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ពីបទ​លក់​កូកាអ៊ីន​នៅលើ​កោះ​នេះ​។​

​ប៉ូលិស​បានបង្ហាញ​បុរស ៣ នាក់​និង​ស្ត្រី ២ នាក់​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​មិថុនា​។​

​លោក រូដ​ឌី សេ​ទី​យ៉ា​វ៉ាន់ មេ​ប៉ូលិស​តំបន់​ដេ​ន​ប៉ា​សា បាន​និយាយថា ការចាប់ខ្លួន​ជា​លើកដំបូង​គឺធ្វើឡើង​នៅ​ថ្ងៃទី ២០ ឧសភា នៅពេល​បុរស​ជនជាតិ​រុស្ស៊ី​អាយុ ៣៣ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុង​ចរចា​លក់​កូកាអ៊ីន​ឱ្យទៅ​ភ្ញៀវទេសចរ​បរទេស​តាម​ទូរស័ព្ទ​។​

​ឥណ្ឌូនេស៊ី​មានច្បាប់​គ្រឿងញៀន​យ៉ាង​តឹងរ៉ឹង​ហើយ​អ្នករត់ពន្ធ​គ្រឿងញៀន​រាប់សិប​នាក់​ត្រូវបាន​ផ្តន្ទាទោស​ប្រហារជីវិត​។ ការប្រហារជីវិត​ចុងក្រោយ​របស់ខ្លួន​គឺ​នៅ​ខែកក្កដា​ឆ្នាំ ២០១៦ នៅពេលដែល​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ និង​ជនបរទេស​បីនាក់​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​បាញ់កាំភ្លើង​ពិឃាត​៕ ដោយ៖ កញ្ញាដាលីស

ជនជាតិ​អាម៉េរិក​ម្នាក់​ជនជាតិ​អេ​ស្ប៉ា​ញ​ពីរ​នាក់​និង​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ត្រូវបាន​បង្ហាញមុខ​នៅ​សន្និសីទកាសែត​នៅ​កោះ​បាលី
ជនជាតិ​អាម៉េរិក​ម្នាក់​ជនជាតិ​អេ​ស្ប៉ា​ញ​ពីរ​នាក់​និង​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ត្រូវបាន​បង្ហាញមុខ​នៅ​សន្និសីទកាសែត​នៅ​កោះ​បាលី