ប៉ូលិស​ឥណ្ឌូនេស៊ី​រកឃើញ​វត្ថុ​ធាតុគីមី​និង​ចាប់ខ្លួន​៥​នាក់​ក្នុង​ផែនការ​វាយប្រហារ​វិមាន​ប្រធានាធិបតី​

1155
ចែករម្លែក

​ប៉ូលិស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​សីហា បាន​ចាប់ខ្លួន​ជន​សកម្មប្រយុទ្ធ​ចំនួន​៥​នាក់ នៅ​ជិត​ទីក្រុង​ហ្សា​ការ​តា​និង​ចាប់បាន​វត្ថុ​ធាតុគីមី​ជាច្រើន ដែល​ក្រុម​អាជ្ញាធរ​បាន​និយាយថា ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការផលិត​គ្រាប់បែក​ដើម្បី​វាយប្រហារ​លើ​វិមាន​ប្រធានាធិបតី​នៅ​ដំណាច់​ខែសីហា​នេះ​។​

​ប៉ូលិស​បាន​និយាយថា ក្រុម​នេះ​បាន​រៀន​ធ្វើ​គ្រាប់បែក​តាមរយៈ​វេ​ប​សាយ​មួយ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​គេ​ជឿថា កំពុង​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​។​

​ប៉ូលិស មានការ​ព្រួយបារម្ភ​អំពី​ក្រុម​ជន​សកម្មប្រយុទ្ធ ដែល​កាន់តែ​មានបទពិសោធន៍ បន្ទាប់ពី​គ្រាប់បែក​ចំនួន​២​គ្រាប់ ត្រូវបាន​បំផ្ទុះ​ដោយបាន​សម្លាប់​ប៉ូលិស​៣​នាក់ នៅ​ស្ថាន​នី​យ​រថយន្តក្រុង​ហ្សា​ការ​តា កាលពី​ខែឧសភា​។​

​លោក យូ​ស្រ៊ី យូ​នូ​ស អ្នកនាំពាក្យ​ប៉ូលិស បាន​និយាយថា “​នេះ គឺ​អាចជា​លើកទីមួយ​ដែល​វិធី​បែបនេះ​ត្រូវបាន​ប្រើប្រាស់​នៅ​ខេត្ត​ជ្វា​ខាងលិច ដែល​ជាប់ទាក់ទង​វត្ថុ​ធាតុគីមី​ដ៏​គ្រោះថ្នាក់​”​។​

​លោក យូ​នូ​ស មិនបាន​និយាយ​អំពី​វត្ថុ​ធាតុគីមី ឬ​ផែនការ​វាយប្រហារ វិមាន​ប្រធានាធិបតី​នេះ​ទេ ។ ខេត្ត​ជ្វា​ខាងលិច​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ហ្សា​ការ​តា​៕ ដោយ៖ សុខា

​ប៉ូលិស​ឥណ្ឌូនេស៊ី ឈរ​យាម (​រូប​ឯកសារ​)