​ប៉ូលីស​ឃាត់ខ្លួន​បីនាក់​ពីបទ​ឆក់​កាបូប​ភ្ញៀវ​បរទេស​

800
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​ជនសង្ស័យ​ចំនួន​បីនាក់​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​ករណី​ឆក់​កាបូប​។​លោក​វរ​សេនី​ឯក​ហង្ស​សូផាត​ភី​រម្យ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បានឱ្យដឹងថា​ជនសង្ស័យ​ចំនួន​បីនាក់​ដែល​ឃាត់ខ្លួន​។​

ទី​១.​ឈ្មោះ​មឿ​ន​ប៉ា​លី​ណា​ឃីម​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ទី​២.​ឈ្មោះ​លន់​វលិ​ស​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ទាំងពីរ​នាក់​ទីលំនៅ​ភូមិ​តាវៀន​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​។​ទី​៣.​ឈ្មោះ​សុខ​ផានិត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​

​លោក​បន្តថា​កាលពី​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​វេលា​ម៉ោង​១៧​និង​១៥​នាទី​មាន​ភ្ញៀវ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ភេទ​ស្រី​ជិះ​កង់​មកដល់​ចំណុច​ផ្លូវ​ឧកញ៉ា​អ៊ុ​ឆាយ​មុខ​រូបសំណាក​គ្រុឌ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ​។ ខណៈនោះ​មាន​ជនសង្ស័យ​ចំនួន​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក HindaBeat​ពណ៌​ខៀវ​លា​យស​ស៊េរី​ឆ្នាំ​២០១៨​គ្មាន​ស្លាក​លេខ​បានធ្វើ​សកម្មភាព​លួច​លូក​ឆក់​កាបូបស្ពាយ​ពណ៌​ក្រហម​លាយ​ខ្មៅ​ដែល​ភ្ញៀវ​ទុក​នៅ​ក​ន្ទ្រ​ក​កង់​ហើយ​ជិះ​គេចខ្លួនបាត់​។​

​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានធ្វើការ​តាម​បង្ក្រាប​ចាប់បាន​ជនសង្ស័យ​ទាំងបី​នាក់ នៅ​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក​។

​លោ​កញ្ជាក់​ថា​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងបី​នាក់​បាន​ឆ្លើយ​សារភាពថា​ពិតជា​បានធ្វើ​សកម្មភាព​ប្រព្រឹត្ត​ដូច​អង្គហេតុ​ខាងលើ​ប្រាកដ​មែន​។​ជនសង្ស័យ​បាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​៕S/​

 

 

#