ប៉ូលីស​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន ជ​នស​ង្ស័យ​ម្នាក់​ក្នុង​បទល្មើស​ហិង្សា

391
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះ​សីហ​នុ ៖ ​បុរស​ម្នាក់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ពីបទ​ហិ​ង្សា លើ​មេការ​សំណង់​របស់ខ្លួន ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៩ ។​

​មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បាន​ប្រាប់ថា មាន​ករណី​ហឹ​ង្សា​មួយ​កើតឡើង ដោយ​ជន សង្ស័យ​ម្នាក់ ឈ្មោះ ប៉ោ​យ៉ែ​ន ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​កន្លែង​កើតហេតុ បាន​ប្រើ​កាំបិត គ្រវៀស​ត្រូវចំ​បំពង់ ក ជនរងគ្រោះ​ម្នាក់​ឈ្មោះ រឹម ចិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់នៅ​កន្លែងកើតហេតុ បណ្តាលឲ្យ​រង​របួស​ធ្ងន់ ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​។

​ប្រភព​ដដែល​បន្ត​រថា មូលហេតុ​មកពី​ជនរងគ្រោះ​មេកា​សំណង់​បាន​រករឿង​វាយ​ជន​សង្ស័យ​មុន ហើយ​ជនសង្ស័យ​ក៏​យក​កាំបិត​ចិតបន្លែ​គ្រវៀស ​ក្នុង​គោលបំណង​កា​ពារ​ខ្លួន​ក៏​ប៉ះ​ត្រូវចំ​បំពង់កជនរងគ្រោះ​តែម្តង​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ រីឯ​ជនសង្ស័យ​នគរបាល​បាន​ឃាត់ខ្លួន​ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​B/