ប៉ូលីស​ស្រុក​ព្រៃនប់​ស្ទាក់ចាប់ ជ​នស​ង្ស័យ ប្រើប្រាស់ ​និង​ចែកចាយ​ថ្នាំញៀន​បាន​៣​នាក់​នៅ​ព្រំសីមា​ក្រុងព្រះសីហនុ

348
ចែករម្លែក

​​ដោ​យ​​:វ​ណ្ណៈ​/ព្រះ​សីហ​នុ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​ជួន ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា កាលពី​ម៉ោង​៨​យប់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុចចំណោត​អូរ​ត្រាវ ស្ថិតក្នុង​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​១-​ឈ្មោះ សំ ស៊ីណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មុខរបរ ជាង​ពិ​ដាន​។​ ២-​ឈ្មោះ ឈួន ភក្ដី ភេទ ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាស់ស្គ រ​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត មុខរបរ ជាង​ឡាន​។​ ៣-​ឈ្មោះ កែវ ចាន់​ណៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចក់​ចា ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី មុខរបរ​កម្មករ​។

ដកហូត វត្ថុតាង​រួមមានថ្នាំញៀន​ចំនូ​ន​០៨​កញ្ចប់​(​តូច​០៤​កញ្ចប់ ធំ​៤​កញ្ចប់ និង ទូរស័ព្ទដៃ​០១​គ្រឿង​៕​B/