ប៉ូលីស​ឥណ្ឌា​ស៊ើបអង្កេត​ការចាប់រំលោភ​ក្មេងស្រី​នៅក្នុង​មន្ទីរពេទ្យ​

2296
ចែករម្លែក

ប៉ូលីសនៅឥណ្ឌាកំពុងតែស៊ើបអង្កេតលើការចោទប្រកាន់ថា ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ត្រូវបានចាប់រំលោភជាក្រុមនៅពេលដែលនាងត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យមួយនៅតំបន់ភាគខាងជើងនៃប្រទេសនេះ។

មន្ត្រីប៉ូលិសក្នុងតំបន់ លោក Mahesh Srivastava បាននិយាយថាក្មេងស្រីនេះ បានប្រាប់ជីដូនរបស់នាងថានាងត្រូវបានចាប់រំលោភដោយបុគ្គលិកមន្ទីរពេទ្យម្នាក់និងមនុស្ស៤នាក់ផេ្សងទៀតនៅពេលនាងបាននៅម្នាក់ឯងកាលពីយប់ថ្ងៃសៅរ៍ទី៣វិច្ឆិកា។

លោកបាននិយាយថាបុរសម្នាក់ត្រូវបានចាប់ឃុំខ្លួន ហើយប៉ូលិសកំពុងស្វែងរកអ្នកផេ្សងទៀត។

ប៉ូលីសក៏បានស្នើពិនិត្យមើលកាំមេរ៉ាសន្តិសុខផងដែរនិងកំពុងព្យាយាមកំណត់ថាហេតុអ្វីបានជាក្មេងស្រីនេះត្រូវបានទុកឱ្យនៅតែម្នាក់ឯងនៅបន្ទប់សង្គ្រោះនោះ។

លោក Mahesh Srivastava បាននិយាយថាក្មេងស្រីនេះបានស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល៤ថ្ងៃហើយ ដើម្បីឱ្យក្រុមគ្រូពេទព្យាបាលពស់ចឹក។

មន្ទីរពេទ្យនេះស្ថិតនៅចម្ងាយ២៥០គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Lucknow នៅ រដ្ឋ Uttar Pradesh ។

ករណីរំលោភបំពានផ្លូវភេទនៅប្រទេសនេះ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្នានឆ្នាំនេះដោយរួមទាំងការចាប់រំលោភនិងការសម្លាប់និស្សិតម្នាក់នៅលើរថយន្ដមួយនៅក្រុងញូវដេលីកាលពីឆ្នាំ២០១២៕ដោយ៖សុខា/sn

ក្រុមស្រ្តីឥណ្ឌាធ្វើការតវ៉ាប្រឆាំងការចាប់រំលោភក្មេងស្រីម្នាក់នៅទីក្រុងញូវដេលីកាលពីថ្ងៃ៣០ ខែមិថុនា​ ឆ្នាំ២០១៨

#