ប៉ូឡូញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ឧស្ម័ន​ធម្មជាតិ​ពី​សហរដ្ឋអាមេរិក​

554
ចែករម្លែក

​ប៉ូឡូញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​២០​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​មួយ​សម្រាប់​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើ​ថាមពល​រុស្ស៊ី ។ ភាគី​ទាំង​២​នេះ បានប្រកាស​កិច្ចព្រមព្រៀង​នេះ កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​។​

​ក្រុមហ៊ុន​ថាមពល​អាមេរិក​Port Arthur LNG និង ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​PGNiG របស់​ប៉ូឡូញ បានប្រកាស​រួមគ្នា​អំពី​កិច្ចព្រមព្រៀង​អំពី​ការលក់​ឧស្ម័ន​២,៧​ពាន់​លាន​ម៉ែត្រ​​គីប​ក្នុង​មួយឆ្នាំ​ទៅឱ្យ​ប៉ូឡូញ​សម្រាប់​រយៈពេល​២០​ឆ្នាំ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ពួកគេ​បាន​និយាយថា វា​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រមាណ​ជា​១៥​ភាគរយ​នៃ​ឧស្ម័ន​ប្រចាំថ្ងៃ​របស់​ប៉ូឡូញ ។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ ប៉ូឡូញ​ក៏បាន​ចុះហត្ថលេខា​លើក​កិច្ចព្រមព្រៀង​រយៈពេល​វែង​ជាច្រើន​ផងដែរ ជាមួយ​ក្រុមហ៊ុន​ថាមពល​អាមេរិក​ដូចជា​​ក្រុមហ៊ុន​Cheniere ក្រុមហ៊ុន​Global Calcasieu Pass និង​ក្រុមហ៊ុន Global Plaquemines LNG​។​

​លោក Rick Perry រដ្ឋមន្ត្រី​ថាមពល​អាមេរិក​បាន​និយាយថា​”​កិច្ចព្រមព្រៀង​នេះ កត់សម្គាល់​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ឯករាជភាព​ថាមពល​និង​សន្តិសុខ​របស់​​ប៉ូឡូញ​”៕​ដោយ​៖​សុខា/SN

កាលពី​ថ្ងៃ​ពុធ​នេះដែរ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក John Sullivan (​ស្តាំ​) បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ​នៅ​ក្រុង​វ៉ា​សូវី ក្នុង​ដំណើរ​ទស្សនកិច្ច​ច្រើន​ប្រទេស​របស់លោក​នៅក្នុង​តំបន់​

#