ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា មិនអាច​ដណ្តើម​មកុដ​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​បានទេ​

273
ចែករម្លែក

ភ្នំពេញៈ កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា ជា​តារា​បង្ហាញ​ម៉ូត និង​ជា​បេក្ខភាព ប្រកួត​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ ឆ្នាំ​២០១៩ នោះ ​មិនអាច​ដណ្តើម​មកុដ​លេខ​រៀង​ណាមួយ​បានឡើយ ប៉ុន្តែ​ការប្រកួត​លើក​នេះ​នាង​បាន​បង្អួត​សម្រស់ និង​ស្នាដៃ​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​បងប្អូន​ខ្មែរ​ទៅវិញ​។​

ការប្រកួត​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ ឆ្នាំ​២០១៩ ដែល​ប្រារព្ធ​ឡើង​រយៈ​មួយ​សប្តាហ៍ ត្រូវបាន​បញ្ចប់​ដោយ​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បាន​វិល​ត្រឡប់មកផ្ទះ​វិញ​គ្មាន​ជាប់​ជ័យលាភី​ណាមួយ​ឡើយ តែ​នាង​ក៍​ទទួលបាន​ការគាំទ្រ​ពី​ខ្មែរយើង​នូវ ឈុត​សម្លៀកបំពាក់​បុរាណ​ខ្មែរ និង​ការបង្ហាញ​សមត្ថ​ភាពជា​មួយរូប​ស​ម្រ​ស់​ដ៏​ខ្មៅ​ស្រអែម​ស្រស់​គួរឱ្យ ស្រឡាញ់​ទៅវិញ​។

សម្បុរ​ខ្មៅ​ស្រអែម​ស្រស់​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​ប្រាប់ថា នាង​ពិតជា​សោកស្តាយ​ដែល​មិនបាន​ទទួលពានរង្វាន់​ណាមួយ​ឡើយនៅ​យប់​ការប្រកួត​ថ្ងៃ​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា នា​ងក៍​ទទួល​បានការ​គាំទ្រ​ពី​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​លើកទឹកចិត្ត និង​គាំទ្រ​បោះឆ្នោតឱ្យ​នាង​មិនបានពាន​ក៍ដោយ ប៉ុន្តែ​នាង​បាន​បេះដូង​ខ្មែរ​។ នាង​សូម​អរគុណ​ចំពោះ​ការតាមដាន និងយក​ចិត្ត​ទុក​សម្រាប់​ការងារ​លើក​នេះ​។

កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បាន​និយាយថា “​នាង​ខ្ញុំ​ខំប្រឹង​ទាំងឈឺទាំងជា ជា​យូរ​មកហើយ​ដើម្បី​ធ្វើឱ្យ​បានល្អ​នៅលើ​ឆាក​មួយ​នេះ​។ អ្វីដែល​ខំប្រឹង​លះបង់​ទាំងអស់​ខ្ញុំ​មានតែ​បំណងប្រាថ្នា​មួយ​ទេ សម្រាប់​ថ្ងៃស្អែក​គឺ​ចង់ឱ្យ​ពិភពលោក ស្គាល់​ពី​កម្ពុជា​។ ខ្ញុំ​ស្រឡាញ់​អ្នក ព្រះរាជាណាចក្រ​អច្ឆរិយ អ្នកជា​បេះដូង​នៃ​ខ្ញុំ រួមទាំង​ប្រជាជន​កម្ពុជា​ផងដែរ​។ អ្នកជា​កម្លាំងចិត្ត​ដ៏​អស្ចារ្យ​សម្រាប់​នាង​ខ្ញុំ​”​។

សូមបញ្ជាក់ថា កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​កម្ពុជា ឆ្នាំ​២០១៩ ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បាន​គ្រង​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ​ រចនា​ឡើង​ដ៏​ប្រណីត​នៅក្នុង​ការ ប្រកួតប្រជែង​ឈុត​តំណាង​ជាតិ កម្មវិធី​ប្រកួត​កញ្ញាឯក​អាស៊ី ប៉ាស៊ីហ្វិក​អន្តរជាតិ ឆ្នាំ​២០១៩​។ ឈុត​សម្លៀកបំពាក់​នេះ ត្រូវបាន​រចនា​ឡើង​ដោយសម្អាងការ​ហេង​ឡុង​ហ្គោល​៕ ដោយៈ បូ​រិ​ន​/Ha