ប៉ូ​លី​វី ប៉ះទង្គិច​ក្រោយ​ប្រធានាធិបតី​និរទេស​ខ្លួន មេដឹកនាំ​ប្រឆាំង​ចូលកាន់​តំណែង​ប្រធានាធិបតី​

428
ចែករម្លែក

ការប៉ះទង្គិច​បាន​ផ្ទុះឡើង​នៅ​តាម​ដង​វិថី​នៃ​រដ្ឋធានី​របស់​បូ​លី​វី ក្រោយ​ពី​មេដឹកនាំ​ប្រឆាំង​នៅក្នុង​ព្រឹទ្ធសភា​បាន​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​​បន្ទាប់​ពី​ការលាឈប់​របស់ លោក​អេ​វ៉ូ ម៉ូ​រ៉ាល់​។​

​ជី​នី​ន អានេ​ហ្ស៍ បាន​បន្ត​ការគ្រប់គ្រង​ព្រឹទ្ធសភា និង​បាន​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៅពេល​អ្នកគាំទ្រ​លោក អតីត​ប្រធានាធិបតី បាន​ព្យាយាម​ទៅកាន់​​អាគារ​សភា​និង​ស្រែក​អោយ​លោកស្រី​ជី​នី​ន អានេ​ហ្ស៍​« ត្រូវតែ​ចុះចេញ​ពី​តំណែង​» ហើយ​ប៉ូលិស​និង​ទាហាន​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​។​

រដ្ឋមន្ត្រីការបរទេស​ម៉ិក​ស៊ិច ស្វាគមន៍​លោក​ម៉ូ​រ៉ាល់ ដែល​បាន​ទៅដល់​ម៉ិក​ស៊ិច សម្រាប់​ការ​ជ្រកកោន​នយោបាយ​កាលពី​ថ្ងៃ​អង្គារ​

​ក្នុងពេល​ជាមួយគ្នា លោក​ម៉ូ​រ៉ាល់ បាន​ជិះ​យន្តហោះ​ទៅ​ដល់​ម៉ិក​ស៊ិច កាលពី​ថ្ងៃ​អង្គារ នៅពេល​អ្នកគាំទ្រ​លោក​ចេញ​មក​តាម​ដង​វិថី​នៃ​រដ្ឋធានី ហើយ​ទាមទារ​អោយ​លោក​វិល​មក​វិញ​​។​យន្តហោះ​ប្រយុទ្ធ​របស់​យោធា​បាន​ហោះ​ម្តង​ជា​ពីរ​ដង​នៅលើ​រដ្ឋធានី ឡា​ប៉ា ដើម្បី​បង្ហាញ​កម្លាំង ដែល​វា​រឹតតែ​ធ្វើអោយ​អ្នកគាំទ្រ​លោក​ម៉ូ​រ៉ាល់​មាន​កំហឹង​។​

អ្នកគាំទ្រ​លោក​ម៉ូ​រ៉ាល់​ដើរ​ដង្ហែ​នៅ​ក្រុង​ឡា​ប៉ា​

​ពួក​បាតុករ​នៅក្នុង​ក្រុង​បាន​ស្រែក​ថា​«​យើង​អត់​ខ្លាច » តែ​បាតុកម្ម​បាន​ប្រព្រឹត្តទៅ​ដោយ​អហិង្សា​។​

​បាតុកម្ម​នេះ​កើតឡើង​ក្រោយ​មាន​ការប៉ះទង្គិច​និង​ការតវ៉ា​ប្រឆាំង​រាប់​សប្តាហ៍​ប្រឆាំង​លោក​ម៉ូ​រ៉ាល់ ដែល​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាណិ​ត្តិ​ថ្មី តែ​ត្រូវបាន​ក្រុមប្រឆាំង​ចោទ​​ថា​លួច​បន្លំ​ការបោះឆ្នោត​និង​ផ្តាច់ការ​។​​

​មេដឹកនាំ​ប្រឆាំង​ជី​នី​ន អានេ​ហ្ស៍​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​បូ​លី​វី​

​សុំ​អោយ​លាឈប់​ពី​យោធា លោក​ម៉ូ​រ៉ាល់​បាន​ចុះចេញ​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ និង​ម៉ិក​ស៊ិចក៏​ប្រកាស​ផ្តល់​សិទ្ធិជ្រ​កកោននយោបាយ​ដល់​មេដឹកនាំ​សង្គមនិយម​រូបនេះ​ភ្លាម​។​​ការលាឈប់​របស់លោក ទាមទារ​ការអនុម័ត​ពី​សភា​ទាំង​ពីរ តែ​កាលពី​ថ្ងៃ​អង្គារ ពួក​អ្នកនយោបាយ​ក្រុម​លោក​ម៉ូ​រ៉ាល់​មិន​បាន​មាន​វត្តមាន ជាហេតុ​នាំ​អោយ​សភា​ខ្វះកូរ៉ុម​ប្រជុំ​៕​ដោយ​៖​វាសនា​