ប៉េកាំង​សាកល្បង​កាំជ្រួច​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក អាច​កម្ទេច​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ពី​ដែនទឹក​របស់​ចិន​

2525
ចែករម្លែក

អ្នកដឹង​រឿង​ផ្ទៃក្នុង​ម្នាក់​បាន​បង្ហើប​ឱ្យដឹងថា ចិន​បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​ថ្មី​មួយ ដែល​អាច​បំផ្លាញ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ នៅក្នុង​ការជំរុញ​ដ៏​សម្បើម​ខាង​ផ្នែក​ទប់ទល់​ការពារ​ជាតិចិន​។​

​ប្រភព​បាន​និយាយថា​កងទ័ពជើងទឹក​ចិន​បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល JL-3 ទំនើប​បំផុត​របស់ខ្លួន​នៅ​ឈូង​សមុទ្រ​បូ​ហៃ​ក្នុង​សមុទ្រ​លឿង​កាលពី​ខែ​មុន​។​

​កាំជ្រួច​មី​ស៊ី​ល ដែលមាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះ អាច​ហោះ​បាន​ចម្ងាយ ៩.០១២ គីឡូម៉ែត្រ គឺ​ឆ្ងាយ​ជាង​កាំជ្រួច​មី​ស៊ី​ល JL-2 ជំនាន់​មុន ដែល​ហោះ​បាន​ចម្ងាយ ៧.០០០ គីឡូម៉ែត្រ​។​

​នេះ​មានន័យថា ពេលនេះ​ប៉េកាំង​អាច​វាយប្រហារ​នុយក្លេអ៊ែរ​លើ​ឆ្នេរ​ខាងលិច​របស់​អាម៉េរិក​ពី​តំបន់​សុវត្ថិភាព​នៃ​ដែនទឹក​របស់ខ្លួន​។​

​ទោះបី​កាំជ្រួច​មី​ស៊ី​ល US Trident II របស់​អាម៉េរិក​អាច​ហោះ​បាន​ចម្ងាយ​ឆ្ងាយ​ជាង​មី​ស៊ី​ល​ចិន​ជាង ៣.២០០ គីឡូម៉ែត្រ​ក្តី ក៏​បុ​ន្តែ​មី​ស៊ី​ល​ចិន​នេះ​បានបង្ហាញ​ច្បាស់​ពី​ការប្តេជ្ញាចិត្ត​របស់​ប៉េកាំង​ចំពោះ​ផែនការ​ពារ​នុយក្លេអ៊ែរ​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស