ប៉េងប៉ោះ​មិនគួរ​បរិភោគ​ជាមួយ​អាហារ​ខាងក្រោម​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​តម្រងនោម​

1135
ចែករម្លែក

ស្ត្រី​មេផ្ទះ​គួរ​ចងចាំ​នូវ​អាហារ ដែល​អ្នក​ដាច់ខាត​មិនត្រូវ​គួបផ្សំ​ជាមួយ ប៉េងប៉ោះ ដើម្បី​បញ្ចៀស ការបាត់បង់ ជីវជាតិ​និង​ថែមទាំង​គ្រោះថ្នាក់​ដល់​តម្រងនោម ។​
​ ​
១-​ប៉េងប៉ោះ និង​ដំឡូងជ្វា​
​ពេល​គួបផ្សំ​ជាមួយគ្នា ប៉េងប៉ោះ​និង​ដំឡូងជ្វា អាច​បង្ក​រោគ សញ្ញា​ដូចជា​ចង់​ក្អួត​, ឈឺពោះ​, រាករូស និង​កកើត​ក្រួសតម្រងនោម ។​
​ ​
២- ប៉េងប៉ោះ និង​ត្រសក់​
​ប៉េងប៉ោះ​សម្បូរ​វីតាមីន C, តែ​ត្រជាក់ ផ្ទុក​អង់​ហ្ស៊ី​ម​មួយ និង​បំផ្លាញ បរិមាណ​វីតាមីន C ធ្វើឱ្យ​ថយ​តម្លៃ ជីវជាតិ​របស់​ប៉េងប៉ោះ ។​
​ ​
៣- ប៉េងប៉ោះ និង​ការ៉ុត​
​ក៏ដូចជា​ត្រសក់​ដែរ​, ការ៉ុត មាន​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ​អាច​បន្ថយ​វីតាមីន C ក្នុង​ប៉េងប៉ោះ ។ ទោះបី​វា​មិន​ផលិត​ជាតិពុល តែ​វា​ធ្វើឱ្យ​បាត់​តម្លៃ​ជីវជាតិ ។​
​ ​
៤- ប៉េងប៉ោះ និង​ថ្លើម​ជ្រូក​
​ជាតិ​ស្ពាន់​និង​ដែក មាន​ក្នុង ថ្លើម​ជ្រូក អាច​អុកស៊ីតកម្ម​វីតាមីន C ទៅជា​អាស៊ីត dehydroascorbic និង​ធ្វើឱ្យ បាត់​តម្លៃ​ជីវជាតិ​របស់​ប៉េងប៉ោះ ហេតុ​នោះ​អ្នក​មិនគួរ​ចម្អិន ប៉េងប៉ោះ​រួមជាមួយ​ថ្លើម​ជ្រូក ។​
​ ​
៥-​ប៉េងប៉ោះ និង​ដំឡូងបារាំង​
​ដំឡូងបារាំង ផលិត​បរិមាណ ដ៏​ធំ​មួយ​នៃ​អាស៊ីត Clohidric ក្នុង​ផ្លូវ​រំលាយ​អាហារ ។ ប៉េងប៉ោះ​បង្កើត​សារជាតិ​មួយ​មិន​រលាយ​ក្នុង​បរិស្ថាន អាស៊ីតខ្លាំង​, អាស្រ័យ​ហេតុ​នោះ ប្រសិន គួបផ្សំ​គ្នា​អាច​បង្ក​ជា​ជំងឺ​ពិបាក​រំលាយ ៕ ប្រែ​សម្រួល​៖ រតនៈ​